ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ឯកអគ្គរដ្ឋទូត OECD របស់ជប៉ុន បានតែងតាំងជាប្រេសិតថ្មីប្រចាំនៅសហភាពអឺរ៉ុប

ជប៉ុន: នៅថ្ងៃអង្គារ៍នេះ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅអង្គការសម្រាប់កិច្ច​សហប្រតិ​បត្តិ​ការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ (OECD) លោក Kazuo Kodama ត្រូវបានតែងតាំងជាប្រេសិតថ្មីប្រចាំនៅ​សហភាពអឺរ៉ុប ដោយរដ្ឋាភិបាលជប៉ុន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២៦ កក្កដា ឆ្នាំ២០១៦នេះ។

ការតែងតាំងប្រេសិតថ្មី លោក Kodama មានវ័យ ៦៣ឆ្នាំ ដែលចូលជាធរមានភ្លាមៗ ក្រោយពីលោក Keiichi Katakami ចាកចេញពីតំណែងជាប្រេសិតសហភាពអឺរ៉ុបរបស់ប្រទេសជប៉ុន កាលពីខែមុន ស្របពេលដែលលោក Katakami ត្រូវបានតែងតាំងជាអនុរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច។

លោក Kodama ជាប្រេសិតជើងចាស់ដែលមុខតំណែងរបស់គាត់ជាតំណាងអចិន្ត្រៃយ៍នៃប្រទេសជប៉ុន ប្រចាំនៅអង្គការ OECD ក្នុងឆ្នាំ២០១៣ និងមុនពេលដែលទទួលបានមុខតំណែងស្ថានទូតនៅបរទេសនិង​ស្ថានកុងស៊ុល និងការិយាល័យទទួលជំនួយផ្ទាល់ពីបរទេស ដែលមានមូលដ្ឋាននៅ​ប្រទេស​ជប៉ុន​។

ចន្លោះពីឆ្នាំ២០០៣ ដល់ឆ្នាំ២០០៦ លោក Kodama បានបម្រើការងារជាអគ្គនាយករងនៃការិយាល័យកិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ច និងការិយាល័យកិច្ចការអាស៊ី និងអូសេអានី នៅឆ្នាំ២០០៦ ត្រូវបានតែងតាំងជា​អគ្គកុងស៊ុលជប៉ុនប្រចាំនៅក្នុងទីក្រុង Los Angeles។

សូមបញ្ជាក់ថា លោកបានកើតនៅក្នុងឆ្នាំ១៩៥៣ បានបញ្ចប់ការសិក្សានៃសាកលវិទ្យាល័យតូក្យូ ដែល​ទទួលបានទាំងបរិញ្ញាបត្រអនុបណ្ឌិតនិងបណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយ និងសេដ្ឋកិច្ច និងទស្សនវិជ្ជា​នៃសាកលវិទ្យាល័យ Oxford។ ហើយលោកបានចាប់ផ្តើមចូលបម្រើការងារនៅក្នុងឆ្នាំ១៩៧៦ នៅឯក្រសួង​ការបរទេស៕

Kazuo Kodama Japanលោក Kazuo Kodama ត្រូវបានតែងតាំងជាប្រេសិតថ្មីប្រចាំនៅសហភាពអឺរ៉ុប

S.E. Keiichi Katakami, chef de la mission du Japon, auprès de l'UE, à droite et José Manuel Barroso(រូបខាងស្តាំ) លោក Keiichi Katakami ចាកចេញពីតំណែងជាប្រេសិតសហភាពអឺរ៉ុប កាលពីខែមុន ហើយលោកត្រូវបានតែងតាំងជាអនុរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច

មតិយោបល់