អាមេរិកៈ បុរសម្នាក់ បានបើកការវាយប្រហារ ដោយបំផ្ទុះគ្រាប់បែកនៅមជ្ឈមណ្ឌលធ្វើដំណើររបស់ទីក្រុងញូវយ៉ក ក្នុងអំឡុងពេលផ្លូវមមាញឹក កាលពីព្រឹកថ្ងៃចន្ទ បានបណ្ដាលឲ្យមនុស្ស ៤ នាក់រងរបួស។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧។
អភិបាលក្រុងញូវយ៉ក លោក Bill de Blasio បានហៅការប៉ុនប៉ងវាយប្រហារនេះថា ជាអំពើភេរវកម្ម ដែលជនសង្ស័យ បានប្រើគ្រាប់បែកកែច្នៃដាក់ជាប់នឹងខ្លួនរបស់គាត់ រួចធ្វើការវាយប្រហារ នៅវេលាម៉ោងប្រហែល ៧ និ២០ នាទីព្រឹក ក្នុងផ្លូវក្រោមដីមួយក្បែរទីលាន Times Square បណ្ដាលឲ្យខ្លួនគាត់រងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈមនុស្សបីនាក់ទៀត របួសស្រាលប៉ុណ្ណោះ។
មកទល់ពេលនេះ ប៉ូលិសបានកំណត់អត្តសញ្ញាណជនសង្ស័យ មានឈ្មោះ Akayed Ullah អាយុ ២៧ឆ្នាំ ត្រូវបានបញ្ជូនខ្លួនទៅកាន់មន្ទីរឃុំឃាំង ខណៈដែលអាជ្ញាធរ កំពុងដំណើរការស៊ើបអង្កេតឧបទ្ទវហេតុនេះ៕
មតិយោបល់