ព័ត៌មានអន្តរជាតិ

អ្នកនាំពាក្យលោកអូបាម៉ា ច្រានចោលការចោទប្រកាន់លោ ត្រាំ លើអតីត​ប្រធានាធិបតី

អាមេរិកៈ អ្នក​នាំ​ពាក្យ​របស់​អតីត​ប្រធានាធិបតី​អាមេរិក លោក អូបាម៉ា បានឲ្យដឹងថា ការចោទប្រកាន់របស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ដែលថាអ្នកកាន់តំណែងមុន បានបញ្ជាឲ្យមានការលបស្ដាប់ សន្ទនាសម្ងាត់ តាមទូរស័ព្ទរបស់អ្នកដទៃ គឺមិនពិតនោះទេ។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៥ ខែមិនា ឆ្នាំ២០១៧។

លោក Kevin Lewis បាននិយាយថា «មិនថាប្រធានាធិបតីអូបាម៉ា ឬក៏ជាមន្ត្រីសេតវិមាននោះទេ គឺមិនធ្លាប់បានបញ្ជាឲ្យមានការត្រួតពិនិត្យ តាមទូរស័ព្ទណាមួយលើពលរដ្ឋអាមេរិកទ្បើយ»។

លោក ត្រាំ បាននិយាយថា «គួរឲ្យភ័យខ្លាច គ្រាន់តែបានរកឃើញលោកអូបាម៉ា មានការលបស្ដាប់ សន្ទនាសម្ងាត់ តាមទូរស័ព្ទរបស់អ្នកដទៃ នៅអគារ Trump Tower ដោយគ្រាន់តែមុនពេលការទទួលជ័យជម្នះ នៅក្នុងការបោះឆ្នោត»។ និងបានលើកទ្បើងពាក្យថា McCarthyism ដែល​សំដៅ​ទៅលើ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​របស់​ប្រជាជន​សម្រាប់​ហេតុផល​នយោបាយ​ដោយ​គ្មាន​ហេតុផល​គ្រប់គ្រាន់​និង​ភស្តុតាង​»។

ពាក់ព័ន្ធនឹងការចោទនេះដែរ លោកមិនបានផ្ដល់សេចក្ដីលម្អិត ដើម្បីអះអាងថាវាជាការពិតនោះទេ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់លោក Lewis បាននិយាយថា «រដ្ឋបាលលោកអូបាម៉ា គឺថាមិនមានមន្ត្រីសេតវិមាន ដែលធ្លាប់បានរំខានដល់ការស៊ើបអង្កេតឯករាជ្យណាមួយ ដែលដឹកនាំដោយក្រសួងយុត្តិធម៍នោះទេ» ៕

មតិយោបល់