ព័ត៌មានអន្តរជាតិ

របាយការណ៍UN៖ ខ្យល់ពុលជាការប្រឈមសុខភាពធំបំផុតនៅអឺរ៉ុប

UN: អ្នកនាំពាក្យ UN លើកឡើងពីរបាយការណ៍ របស់ទីភ្នាក់ងារបរិស្ថាន អង្គការសហប្រជាជាតិ (UNEP) និងដៃគូអឺរ៉ុបរបស់ខ្លួន បានឲ្យដឹងថា គុណភាពខ្យល់ត្រូវបានថយចុះ កំពុងក្លាយជាហានិភ័យសុខភាពធំបំផុត នៅក្នុងតំបន់អឺរ៉ុប ។ នេះបើយោងតាមរយៈ សាររព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦។

លោក Stephane Dujarric បានប្រាប់អ្នកកាសែតថា តាមរបាយការណ៍ បានឲ្យដឹងថា មានការផ្លាស់ប្តូរអាកាសធាតុ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព នៃការរស់នៅ និងកាត់ផ្តាច់រវាងមនុស្ស និងបរិស្ថានជាកត្តាប៉ះពាល់ដល់សុខ ភាពរបស់ប្រជាជនកាន់តែខ្លាំងឡើង នៅក្នុងតំបន់ Pan-European។

របាយការណ៍នេះ ត្រូវបានរៀបចំទ្បើងដោយអង្គការទស្សនវិស័យបរិស្ថាន របស់សកល (UNEP) និងគណៈកម្មការរបស់អង្គការសហប្រជាជាតិសេដ្ឋកិច្ច អឺរ៉ុប (UNECE) ដោយមានការគាំទ្រពីទីភ្នាក់ងារបរិស្ថានអឺរ៉ុប (EEA) នេះបើតាមលោក Dujarric បាននិយាយនៅក្នុងសន្និសីទកាសែត daily news។

លោកបានថ្លែងថា «ឥឡូវនេះខ្យល់ពុល បានក្លាយហានិភ័យសុខភាព ធំបំផុតនៅក្នុងតំបន់ ដោយមានច្រើនជាង ៩៥ ភាគរយនៃខ្យល់ពុលនៅ សហភាពអឺរ៉ុប (EU) បានប៉ះពាល់យ៉ាងខ្លាំងដល់ប្រជាជនរស់នៅជាយទីក្រុង ជាមួយនឹងកម្រិតខាងលើ នេះជាគោលការណ៍ណែនាំរបស់អង្គការ សុខភាពពិភពលោក (WHO) »។

គួរបញ្ជាក់ដែរថា មនុស្សចំនួនជាង ៥០០.០០០ នាក់បានស្លាប់មុនអាយុនៅ ក្នុងតំបន់នេះ ដោយសារមកពីគុណភាពខ្យល់នៅខាងក្រៅ និង ១០០.០០០ នាក់ទៀត ត្រូវបានស្លាប់ដោយគុណភាពខ្យល់ខាងក្នុងផ្ទះ នៅឆ្នាំ ២០១២។

របាយការណ៍នេះ បានឲ្យដឹងបន្ថែមថា ការផ្លាស់ប្តូរអាកាសធាតុ គឺជាការគំរាមកំហែងធំបំផុត ដល់សុខភាពមនុស្ស និងប្រព័ន្ធអេកូឡូស៊ី ព្រមទាំងការអភិវឌ្ឍនៅតំបន់ pan-European៕

CnybnyE005018_20160608_NYMFN0A001_11nCnybnyE005018_20160608_NYMFN0A002_11n

មតិយោបល់