ព័ត៌មានអន្តរជាតិ

ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីលួចទូរស័ព្វ

ភ្នំពេញ: ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០១៩ នៅវេលាម៉ោង៥និង០០នាទីទៀបភ្លឺ នៅចំណុចក្នុងវត្តចង្រ្កានតាព្រហ្មស្ទឹងមានជ័យ ផ្លូវ មុន្នីរ៉េត ភូមិ មានជ័យ១ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ បូន សុខជា ហៅ ង៉ោ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិ មានជ័យ១ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌ មានជ័យ រាជធានី ភ្នំពេញ មុខរបរ ជាងសំណង់ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន) ។
ជនរងគ្រោះឈ្មោះ គាំ សុផាន់និត ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅក្នុងវត្តចង្រ្កានតាព្រហ្មស្ទឹងមានជ័យ ផ្លូវ មុន្នីរ៉េត ភូមិ មានជ័យ១ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ ជាងសំណង់។
វត្ថុតាងចាប់យក ៖ ទូរស័ព្ទដៃចំនួន០២គ្រឿង ៖ ម៉ាកអូប៉ូ ពណ៍ទឹកប៊ិច ស៊ីមកាតលេខ០៩៣ ៥៧៩៣៩៤ ចំនួន ០១គ្រឿង និង ម៉ាកអូប៉ូ ពណ៍ក្រហម គ្មានស៊ីមកាត (បានប្រគល់ឲ្យជនរងគ្រោះរក្សាទុកបណ្តោះអាសន្ន) ។
តាមដំណើររឿងបានឲ្យដឹងថា កាលពីថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០១៩ វេលាម៉ោង៨និង៣០នាទី ជនរងគ្រោះឈ្មោះ គាំ សុផាន់និត បានចូលសម្រាកនៅការដ្ឋានសំណង់ចំណុចកើតហេតុ ដោយសាកថ្មទូរស័ព្ទដៃចំនួន០២គ្រឿងម៉ាកអូប៉ូ (ពណ៍ក្រហម ០១គ្រឿងនិងពណ៍ទឹកប៊ិច០១គ្រឿង)នៅក្បែរកន្លែងដេក ។ លុះមកដល់វេលាម៉ោង៥និង៣០នាទីទៀបភ្លឺថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០១៩ ជនរងគ្រោះបានភ្ញាក់ពីដំណេករកមើលទូរស័ព្ទស្រាប់តែបាត់មិនឃើញ ហើយក៏បានមកដាក់ពាក្យបណ្តឹងនៅស្នាក់ការនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ឲ្យជួយស្រាវជ្រាវរក ខណ:ពេលនោះកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១បានចុះស្រាវជ្រាវរហូតដល់វេលាម៉ោង២និង៣០នាទីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ក៏បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ បូន សុខជា ហៅ ង៉ោ នៅចំណុចផ្លូវលំ ភូមិ មានជ័យ១ សង្កាត់ ស្ទឺងមានជ័យទី១ ខណ្ឌមានជ័យ និង ដកហូតវត្ថុតាង ៖ទូរស័ព្ទដៃចំនួន០២គ្រឿងម៉ាកអូប៉ូ (ពណ៍ក្រហម ០១គ្រឿងនិងពណ៍ទឹកប៊ិច០១គ្រឿងជារបស់ជនរងគ្រោះដែលបាត់) យក មកសាកសួរចាត់ការតាមច្បាប់តែម្តង ។
បច្ចុប្បន្នជនសង្ស័យត្រូវឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕

 

មតិយោបល់