ព័ត៌មានជាតិ

Update: សាកសព ពលករខ្មែរស្លាប់៦នាក់ បានមកដល់កម្ពុជាហើយ

បន្ទាយមានជ័យៈ សាកសព ពលករខ្មែរស្លាប់ចំនួន ៦នាក់ បានមកដល់កម្ពុជាហើយ តាមច្រកទ្វារប៉ោយប៉ែត ដោយសារក្រឡាប់រថយន្តនៅថៃ។

ប្រភពឲ្យដឹងថា សាកសព ពលករខ្មែរដែលបានបាត់បង់ជីវិតនោះ រួមមាន៖

-អ្នកខេត្តសៀមរាប០៤នាក់ ទី១ឈ្មោះ សុត ពៅ ភេទប្រុស អាយុ៤៣ឆ្នាំ ទី២ឈ្មោះសារឿង សាឯម ភេទស្រី អាយុ២៥ឆ្នាំ ទី៣ឈ្មោះ សត់ ធឿន ភេទស្រី អាយុ៣២ឆ្នាំ ទី៤ ឈ្មោះជី ចាន់នី ភេទស្រី អាយុ២២ឆ្នាំ

-ខេត្តកោះកុង០១នាក់ ឈ្មោះ មិន សុវណ្ណ ភេទប្រុស អាយុ៤៨ឆ្នាំ និង ០១នាក់ទៀត ឈ្មោះប៊ុន វិរៈ ភេទប្រុស អាយុ២៥ឆ្នាំ ជាអ្នកខេត្តកំពង់ឆ្នាំង។

ប្រភពបន្តថា សពត្រូវបានតម្កល់នៅវត្តបាលិលេយ្យភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត។ អ្នកមានសាច់ញាតិគេដឹកទៅស្រុក ឯអ្នកមិនទាន់មានញាតិតម្កល់ចាំញាតិសិន។

មន្ត្រីកុងស៊ុលបានប្រាប់ឲ្យដឹងថា អ្នករបួសជាង១០នាក់ដឹកតាមឡានទ្រុងមកវិញ ឯអ្នករបួសធ្ងន់នៅសម្រាកក្នុងមន្ទីរពេទ្យថៃនៅឡើយ។

គួរបញ្ជាក់ថា ពលករខ្មែរស្លាប់៦នាក់ របួសធ្ងន់ស្រាលជាង២០នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កដោយរថយន្តមីស៊ុប៊ីស៊ីថៃដឹកពលករខ្មែរបើកក្នុងល្បឿនលឿនជ្រុលទៅបុកបង្គោលភ្លើង ក្រឡាប់ធ្លាក់ទឹកកាលពីវេលាម៉ោង២ទៀបភ្លឺព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ លើដងផ្លូវសុវណ្ណាសន ចំណុចក្រុម២ ឃុំផាក់ខាក់ ស្រុកវ៉ាត់ថាណាណាក់ខន ខេត្តស្រះកែវ៕

photo_2016-06-09_05-59-59photo_2016-06-09_05-59-58photo_2016-06-09_05-59-57photo_2016-06-09_05-59-56photo_2016-06-08_13-45-06photo_2016-06-08_13-45-10photo_2016-06-08_13-45-25photo_2016-06-08_13-45-17photo_2016-06-08_10-39-49photo_2016-06-08_10-39-46photo_2016-06-08_10-39-44photo_2016-06-08_10-39-42

មតិយោបល់