អាមេរិកៈ ប្រភពពីមន្ត្រីប៉ូលិសបាននិយាយថា ករណីបាញ់ប្រហារមួយ ក្នុងអាជីវកម្មមួយកន្លែង នៅភាគខាងត្បូងរដ្ឋកាលីហ្វ័រនីញ៉ា បានសម្លាប់មនុស្ស ២ នាក់ និងរបួសជាច្រើននាក់។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧។
ហេតុការណ៍នេះ បានកើតទ្បើងកាលវេលាម៉ោង ២ និង២៥នាទីល្ងាចថ្ងៃសុក្រ ដោយប៉ូលិសទីក្រុងឡុងប៊ិច បានហៅការបាញ់ប្រហារនេះ ជាអំពើហឹង្សានៅកន្លែងធ្វើការ ដែលក្នុងចំណោមអ្នកស្លាប់ទាំងនោះ ក៏រួមមានខ្មាន់កាំភ្លើងម្នាក់ផងដែរ។
សូមជំរាបថា ករណីនេះដែរ ប៉ូលិសកំពុងធ្វើការស៊ើបអង្កេត ដោយគេសង្ស័យថា ជាអំពើឃាតកម្មមួយ ខណៈដែលជនសង្ស័យ ក៏បានស្លាប់នៅនឹងកន្លែង ហើយរហូតមកទល់ពេលនេះ គេនៅមិនទាន់ដឹងច្បាស់ទេថា មានជនរងគ្រោះបន្ថែមទៀត ឬយ៉ាងណា៕
មតិយោបល់