អ៊ីស្រាអែលៈ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា យោធាអ៊ីស្រាអែល បានវាយប្រហារទៅលើទីតាំងពួកជ្រុលនិយមប៉ាឡែស្ទីន Hamas ពីរកន្លង នៅតំបន់ហ្គាហ្សាស្ទ្រីប ជាមួយការបាញ់កាំភ្លើង និងវាយប្រហារផ្លូវអាកាស បន្ទាប់ពីរងការបាញ់គ្រាប់រ៉ុក្កែត ចេញពីតំបន់ហ្គាហ្សាមកកាន់អ៊ីស្រាអែល។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧។
កងទ័ពអ៊ីស្រាអែល បាននិយាយនៅលើគេហទំព័រ Twitter កាលពីថ្ងៃសុក្រថា ប្រព័ន្ធការពារមីស៊ីល Iron Dome របស់ខ្លួន បានស្ទាក់ចាប់គ្រាប់រ៉ុក្កែតចំនួនពីរគ្រាប់ ដែលបានបាញ់ចេញពីតំបន់ហ្គាហ្សាស្ទ្រីប។
ពាក់ព័ន្ធនឹងបញ្ហានេះ ទីភ្នាក់ងារព័ត៌មានប៉ាឡេស្ទីន Wafa បានរាយការណ៍ថា មីស៊ីលអ៊ីស្រាអែលចំនួន ៦ គ្រាប់ ត្រូវបានបាញ់ចូលមកកាន់ទឹកដីរបស់ពួកគេ៕
មតិយោបល់