ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លាលែងតំណែងសភា

អង់គ្លេស: នៅមុននេះ អតីតនាយករដ្ឋមន្ត្រីប្រទេសអង់គ្លេស លោក ដេវីដ កាម៉េរ៉ុន (David Cameron) បានសម្រេចចិត្តលាលែងពីតំណែងកំពូលរបស់អង់គ្លេស គឺសមាជិកសភាក្រុង Witney បន្ថែមលើការបោះឆ្នោតធ្វើប្រជាមតិ ដែលបានទម្លាក់លោកពីតំណែងនាយករដ្ឋមន្ត្រី កាលពីខែកក្កដា កន្លងទៅ។ នេះបើតាមការចេញផ្សាយរបស់ទូរទស្សន៍ ស៊ីអិនអិន នៅយប់ថ្ងៃច័ន្ទ ទី១២ ខែកញ្ញ ឆ្នាំ២០១៦។

លោក កាម៉េរ៉ុន ប្រាប់ទូរទស្សន៍ក្នុងស្រុក នៅថ្ងៃច័ន្ទនេះថា ជាទស្សន:របស់ខ្ញុំ នៅក្នុងកាល:ទេស:នៃនយោបាយសម័យទំនើបនេះ ការលាលែងពីតំណែងរបស់ខ្ញុំ គឺវាមិនមែនជាការធ្វើឡើង ដើម្បីចង់បានតំណែងជានាយករដ្ឋមន្ត្រីស្របច្បាប់ឡើងវិញឡើយ

ខ្ញុំគិតថា អ្វីគ្រប់យ៉ាងដែលអ្នកធ្វើ នឹងក្លាយជាការរំខានធំ និងការបង្វែរធំមួយពីអ្វីដែលរដ្ឋាភិបាលចាំបាច់ ត្រូវធ្វើសម្រាប់ប្រទេសរបស់យើង។ លោក កាម៉េរ៉ុន បញ្ជាក់។

លោក ដេវីដ កាម៉េរ៉ុន បានក្លាយជាសមាជិកសភាមណ្ឌលទីក្រុង Witney តាំងពីឆ្នាំ២០០១ ហើយក្លាយជានាយករដ្ឋមន្ត្រីអង់គ្លេស នៅឆ្នាំ២០១០។ ការលាលែងពីតំណែងកំពូលរបស់ខ្លួននៅពេលនេះ គឺបន្ទាប់ពីលោកធ្លាក់ពីតំណែងនាយករដ្ឋមន្ត្រីអង់គ្លេស កាលពីពេលកន្លងទៅ ហើយត្រូវជំនួសដោយលោកស្រី Theresa May នៅក្នុងអំឡុងខែកក្កដាថ្មីៗនេះ៕

photo_2016-09-12_23-29-36

cameron-thumbs-upv2

theresa_may_uk_home_office_cropped

_90351531_017563785-1

photo_2016-09-12_23-29-33

មតិយោបល់