ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ស្លាប់ និងរងរបួស១៧នាក់ ក្នុងការវាយប្រហារគ្រាប់បែកអត្តឃាតនៅអ៊ីរ៉ាក់

អ៊ីរ៉ាក់ៈ ប្រភពពីសន្តិសុខបានឲ្យដឹងថា សមាជិកកងកម្លាំងសន្តិសុខ១០នាក់ត្រូវបានសម្លាប់ និង៧នាក់ផ្សេងទៀតរងរបួសនៅថ្ងៃអាទិត្យ ក្នុងការវាយប្រហារដោយអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតរបស់ក្រុម IS បីនាក់ ឯទីស្នាក់ការទាហាននៅភូមិភាគខាងជើងប្រទេសអ៊ីរ៉ាក់។នេះបើយោងតាមសារព័ត៌ស៊ីនហួចុះផ្សាយនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦។

តាមប្រភពសូមមិនបញ្ចេញឈ្មោះបាននិយាយថា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតបីនាក់បានបើកការបាញ់ប្រឆាំងនឹងកងកម្លាំងសន្តិសុខនៅក្នុងភូមិមួយជិតទីក្រុង Qayyara ដែលគ្រប់គ្រងដោយក្រុមសកម្មប្រយុទ្ធ និងប្រហែលជា៥០គីឡូម៉ែត្រភាគខាងជើងនៃតំបន់ Mosul ដែលកាន់កាប់ភាគច្រើនដោយក្រុម IS បានបង្កឱ្យមានការប៉ះទង្គិចប្រដាប់អាវុធធុនធ្ងន់ជាមួយកងទ័ព មុនពេលបំផ្ទុះអាវកាក់របស់ពួកគេ៕

index

មតិយោបល់