ព័ត៌មានអន្តរជាតិ

ប៉ាគីស្ថាន ទទួលជោគជ័យបាញ់សាកល្បងមីស៊ីលប្រឆាំងនាវា

ប៉ាគីស្ថានៈ សេចក្តីថ្លែងការណ៍មួយពីកងទ័ពជើងទឹកប៉ាគីស្ថាន បាននិយាយកាលពីថ្ងៃពុធថា ប្រទេសខ្លួន បានបាញ់សាកល្បងមីស៊ីលប្រឆាំងនាវាមួយ ដោយជោគជ័យ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧។

កងទ័ពជើងទឹកប៉ាគីស្ថាន បានបញ្ជាក់ពីការធ្វើតេស្ត ទៅលើការអភិវឌ្ឍគ្រាប់មីស៊ីល Harbah ដែលបានបាញ់វាចេញពីនាវាវាយប្រហារល្បឿនលឿន ឈ្មោះថា PNS Himmat។

សូមជំរាបថា Harbah គឺជាពាក្យមួយមកពីភាសា Urdu ដែលមានន័យថា ជាអាវុធដ៏រឹងមាំ សម្រាប់ធ្វើសង្គ្រាម បើតាមសេចក្តីថ្លែងការណ៍ មីស៊ីលនេះ បានបំពាក់ដោយបច្ចេកវិទ្យាទំនើប ដែលមានសមត្ថភាពវាយប្រហារលើដីគោក បានយ៉ាងមានប្រសិទ្ធភាព៕

មតិយោបល់