នឹងផ្លាស់ប្តូរទៅប្រើឈ្មោះថ្មី ដើម្បីការប្រកួតប្រជែងកាន់តែល្អប្រសើរជាមួយ Apple និង Samsung
យោងតាមរបាយការណ៍ថ្មីមួយពីកូរ៉េខាងត្បូង ក្រុមហ៊ុន LG កំពុងពិចារណារកនាមត្រកូលថ្មីដាក់ឱ្យស្មាតហ្វូនលំដាប់កំពូលស៊េរី G របស់ខ្លួន ដើម្បីជំរុញការប្រកួតប្រជែងជាមួយក្រុមហ៊ុនគូប្រជែងសំខាន់ៗដូចជា Samsung និង Apple ឱ្យមានភាពកាន់តែល្អប្រសើរ។
នៅក្នុងសេចក្តីថ្លែងមួយផ្ញើទៅកាន់ The Investor មន្រ្តីជាន់ខ្ពស់ម្នាក់របស់ក្រុមហ៊ុនបាននិយាយថា ការផ្លាស់ប្តូរនាមត្រកូលឱ្យផលិតផលលំដាប់ខ្ពស់របស់ខ្លួននេះ គឺមិនមែនជារឿងថ្មីនោះទេ ហើយថាក្រុមហ៊ុនមិនទាន់បានសម្រេចថានឹងដាក់ឈ្មោះថ្មីអ្វីឱ្យត្រកូល G ជំនាន់បន្ទាប់នៅឡើយ។ ដោយឡែក មន្រ្តីមួយរូបផ្សេងទៀតថា ក្រុមហ៊ុនកំពុងពិភាក្សាលើការដាក់នាមត្រកូលថ្មីមួយ និងដាក់ឈ្មោះម៉ូឌែលដោយប្រើលេខលំដាប់ពីរខ្ទង់។
គួររំឭកថា ទូរសព្ទត្រកូល G បច្ចុប្បន្ន បានចាប់ផ្តើមប្រើដំបូងក្នុងឆ្នាំ ២០១២ គឺបន្ទាប់ពីក្រុមហ៊ុន LG បានប្រកាសទូរសព្ទត្រកូល Optimus G ក្នុងខែសីហា ឆ្នាំនោះ។ ហើយក្រោយមក ក្រុមហ៊ុនក៏បានលុបឈ្មោះ Optimus ចេញ ដោយបន្សល់ទុកនៅត្រឹមតែពាក្យ G រហូតមកទល់សព្វថ្ងៃ។
ស្មាតហ្វូនស៊េរីបន្ទាប់របស់ក្រុមហ៊ុន LG នោះដែរ ត្រូវគេរំពឹងទុកថា នឹងប្រកាសឡើងក្នុងអំឡុងព្រឹត្តិការណ៍ MWC 2018 នៅបំណាច់ខែកុម្ភៈ។ ដូច្នេះ សម្រាប់ព័ត៌មានបន្ថែមទាក់ទងទៅជាមួយទូរសព្ទត្រកូលថ្មីនោះ នឹងលេចឡើងបន្ថែមឆាប់ៗជាមិនខានមិន៕
មតិយោបល់