ព័ត៌មានជាតិ

ឃុំខ្លួនប្រុសស្រី៣នាក់ រឿងជួញដូរគ្រឿងញៀន

ភ្នំពេញៈ យ៉ាងហោចណាស់មានជនត្រូវចោទ ប្រុសស្រី ៣នាក់ ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យឃុំខ្លួនជាបណ្តោះអាសន្ន នៅព្រឹកថ្ងៃទី០៤ ខែ មករា ឆ្នាំ២០១៨ នេះ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន នៅក្នុងក្លឹបកម្សាន្តកាហ្សា។

សូមបញ្ជាក់ថា តំណាងអយ្យការបានចោទប្រកាន់ លើ
-ឈ្មោះ ឈិន អ៊ីង សៀន ភេទ ប្រុស អាយុ ៣៤ឆ្នាំ ជនជាតិចិន (ជាអ្នកយកគ្រឿងញៀនចូលលក់ក្នុងក្លឹប)

-ឈ្មោះ ឡាយ ស៊ីណា ម ហៅ ឡាំ អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ ជា អ្នកបកប្រែភាសា ចិន និងជាអ្នកជួយលក់គ្រឿងញៀននៅក្នុងក្លឹប

-និងឈ្មោះ ឡា ធូបា ហៅ ធី ភេទ ស្រី អាយុ ២៦ឆ្នាំ ជនជាតិ វៀតណាម ជា អ្នកលក់និងប្រើប្រាស់សារធាតុញៀននៅក្នុងក្លឹប

ពីបទ ជួញដូរ និងរក្សាទុកនូវសារធាតុញៀន ដោយខុសច្បាប់ យោងតាមមាត្រា៤០ នៃ ច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន។

គួររំលឹកថា សមត្ថកិច្ចការិយាល័យប្រឆាំង គ្រឿងញៀន នៃស្នងការនគរបាលរាជធានីភ្នំពេញ បានចាប់ខ្លួន ជនត្រូវចោទ ទាំង៣នាក់ កាលពីថ្ងៃទី៣១ ធ្នូ ឆ្នាំ២០១៧ នៅក្នុង ក្លឹប កម្សាន្ត កាហ្សា ខាងជើងវត្តភ្នំ ខណៈពួកគេកំពុងតែជួញដូរគ្រឿងញៀនជាក់ស្តែង៕

មតិយោបល់