អាមេរិកៈ ក្រុមហ៊ុនដឹកជញ្ជូនអវកាសឯកជនអាមេរិក ឈ្មោះ SpaceX បានប្រកាសពីភាពជោគជ័យ ក្នុងការបាញ់បង្ហោះយានរ៉ុក្កែត Falcon 9 បំពាក់ជាមួយផ្កាយរណបស៊ើបការណ៍សម្ងាត់ របស់រដ្ឋាភិបាលអាមេរិក ចូលទៅក្នុងគន្លងផែនដី។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨។
រ៉ុក្កែតនេះ ត្រូវបានបាញ់ចេញពីមូលដ្ឋានទ័ពអាកាស Cape Canaveral ក្នុងរដ្ឋផ្លូរីដានៅថ្ងៃចន្ទនេះ ដែលវាត្រូវបានធ្វើឡើង តាមសំណើររបស់រដ្ឋាភិបាលអាមេរិក។
ដោយទ្បែកពាក់ព័ន្ធនឹងការបាញ់នេះ ត្រូវបានគេលើកទ្បើងថា គួរតែធ្វើឡើងនៅក្នុងខែវិច្ឆិកាឆ្នាំ ២០១៧កន្លងទៅ ប៉ុន្តែយ៉ាងណាមិញ វាត្រូវបានគេពន្យារពេលជាច្រើនដង ដោយសារហេតុផលផ្សេងៗ៕
មតិយោបល់