អាមេរិកៈ លោកស្រី ហ៊ីលឡារី គ្លីនតុន ជាស្ត្រីដំបូងក្នុងប្រវត្តិសាស្ត្រ ដែលនឹងក្លាយជាបេក្ខភាពប្រធានាធិបតី មកពីគណបក្សប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦។
នៅឯសន្និបាតជាតិគណបក្សប្រជាធិបតេយ្យ លោកស្រីក្លីនតុន ទទួលបានការបោះឆ្នោតគ្រាំទ្រមកពី ពលប្រជាជនចំនួន ៥០ រដ្ឋ។
លោកស្រីគ្លីនតុន ត្រូវបានតែងតាំង បន្ទាប់ពីអ្នកគ្រាំទ្រសមាជិកព្រឹទ្ធសភា លោក Bernie Sanders ឆាឆៅបង្អាក់ថ្ងៃដំបូងនៅឯសន្និបាតជាតិ ជាមួយសម្រែ និងការសើចចំអក។
ខណៈនោះដែរ ក្រុមមន្ត្រីគណបក្ស បានធ្វើការដើម្បីបន្ធូរបន្ថយភាពតានតឹង នៅចំពេលមានការតវ៉ាមួយ នៅសឯន្និបាតជាតិរបស់គណបក្ស៕
មតិយោបល់