អាមេរិកៈ កាលពីថ្ងៃសៅរិ៍ ក្រុមអ្នកគាំទ្រជនអន្តោប្រវេសន៍ បានរៀបគម្រោងធ្វើបាតុកម្មរាប់រយកន្លែង នៅទូទាំងសហរដ្ឋអាមេរិក ដើម្បីតវ៉ាប្រឆាំងនឹងបម្រាមលើជនអន្តោប្រវេសន៍ខុសច្បាប់របស់រដ្ឋបាលលោក ត្រាំ។ នេះបើយោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨។
ក្រុមសកម្មជនចម្រុះ ដែលមាននិន្នាការឆ្វេងនិយម ព្រមទាំងក្រុមដែលបានរៀបចំការដើរក្បួនរបស់ស្រ្តីដ៏ធំមួយ កាលពី២ឆ្នាំកន្លងទៅ កំពុងជួយសម្របសម្រួលដល់ការធ្វើបាតុកម្មជាង៦០០ កន្លែងនៅទូទាំងប្រទេស ដែលពួកគេរំពឹងទុកថា នឹងអាចទាក់ទាញមនុស្សរាប់សែននាក់ចូលរួមជាមួយពួកគេ។
សូមជំរាបថា បាតុកម្មនេះ ត្រូវបានរៀបចំឡើងនៅក្នុងទីក្រុងធំៗដូចជា រដ្ឋធានីវ៉ាស៊ីនតោន Los Angeles និងទីក្រុងញូយ៉ក ក៏ដូចជាសហគមន៍តូចៗនានានៅទូទាំងប្រទេស ក្នុងនោះរួមមានទាំងសហគមន៍ Appalachia និងតំបន់កណ្តាលភាគខាងលិចប្រទេសផងដែរ៕
មតិយោបល់