ហ្វីលីពីនៈ ការប៉ះទង្គិចគ្នាជាច្រើន រវាងក្រុមសកម្មប្រយុទ្ធដើម្បីសេរីភាពអ៊ីស្លាមបាងសាម៉ូរ៉ូ (BIFF) និងកងកម្លាំងសន្ដិសុខ នៅភាគខាងត្បូងប្រទេសហ្វីលីពីន ចាប់តាំងពីថ្ងៃបុណ្យណូអែល មកទល់ពេលនេះ បានសម្លាប់មនុស្ស ២៥ នាក់ និងបានទ្បោមព័ទ្ធជនជាតិដើមភាគតិច ៥០០០ នាក់ នៅក្នុងភូមិរបស់ពួកគេ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី ១០ ខែមករា ឆ្នាំ២០១៨។
ការវាយប្រហារតាមអាកាសរបស់កងទ័ព នៅតែបន្តធ្វើទ្បើងរហូតដល់ថ្ងៃអង្គារ បន្ទាប់ពីការប៉ះទង្គិចគ្នានៅទីក្រុង Datu Hoffer, Datu Unsay និង Datu Saudi ក្នុងខេត្ត Maguindanao ។
ឧត្ដមសេនីយ៍ទោ Arnel V dela Vega បាននិយាយថា ការប៉ះទង្គិចគ្នា នៅតែបន្តនៅឡើយ ដែលជាហេតុនាំឲ្យយោធា មិនអាចថមថយនៅក្នុងយុទ្ធនាការរបស់ខ្លួន ដើម្បីប្រឆាំងនឹងក្រុមភេរវករនោះទេ ដោយសារមានការព្រួយបារម្ភអំពីសុវត្ថិភាព និងសន្តិសុខរបស់ប្រជាជន»៕
មតិយោបល់