ហ្វីលីពីន: ខណៈដែលភ្នំភ្លើងមួយ កំពុងស្ថិនៅលើគែមនៃការផ្ទុះដ៏ធំ បានបង្ខំឲ្យពលរដ្ឋហ្វីលីពីនជាង ៣៧,០០០ នាក់ នាំគ្នាភៀសខ្លួនចេញពីលំនៅដ្ឋានរបស់ពួកគេ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨។
ភ្នំភ្លើង Mt Mayon មានចម្ងាយប្រហែល ៥០០ គីឡូម៉ែត្រពីភាគអាគ្នេយ៍នៃរដ្ឋធានីម៉ានីល បានខ្ជាក់កម្អែផេះរាលដាលកាន់តែខ្លាំង តាំងពីថ្ងៃអាទិត្យសប្ដាហ៍មុន រហូតដល់ពេលនេះ ខណៈដែលអាជ្ញាធរ កំពុងត្រៀមខ្លួនទប់ទល់ នៅក្នុងករណីផ្ទុះដ៏ធំមួយនេះ។
សូមជំរាបថា ទីភ្នាក់ងារស្រាវជ្រាវ និងទប់ស្កាត់បន្ទុះភ្នំភ្លើងក្នុងស្រុក បានដាក់ការព្រមានស្ដីពីការប្រកាសអាសន្នជាលើកទីបីហើយ ដែលមានន័យថា ភ្នំភ្លើងមួយនេះ អាចនឹងមានការផ្ទុះទ្បើង នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ ឬជាច្រើនថ្ងៃទៅមុខទៀត៕
មតិយោបល់