ព័ត៌មានសេដ្ឋកិច្ច ព័ត៌មានអន្តរជាតិ

តម្លៃប្រេងឆៅហក់ឡើងខ្ពស់ ចំពេលដែលការផ្គត់ផ្គង់មានភាពព្រួយបារម្ភ

អាមេរិក: តម្លៃប្រេងបានកើនឡើងខ្លាំង ស្របពេលដែលមានក្តីបារម្ភកើនឡើងអំពីការខកខានក្នុងការផ្តល់ទិន្នផលប្រេងឆៅសកល។

ការវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធ ប្រេងរបស់ប្រទេសនីហ្សេរីយ៉ា បានបន្ទាបទិន្នផលប្រេងឆៅរបស់ប្រទេសនេះ ដល់កម្រិតទាបក្នុងរយៈពេល ២២ឆ្នាំ ចុងក្រោយនេះ។ ការគំរាមកំហែងពីពួកសកម្មប្រយុទ្ធបានបង្ខំឱ្យក្រុមហ៊ុនប្រេងជាច្រើន បានបង្ខំចិត្តជម្លៀសកម្មករ។

ទិន្នន័យរបស់ទីភ្នាក់ងារថាមពលអន្តរជាតិបានបង្ហាញថា លទ្ធផលនៃអ្នកផលិតប្រេងធំជាងគេរបស់ប្រទេសអាហ្រ្វិក បានធ្លាក់ចុះមកនៅត្រឹម ១,៧ លានធុងក្នុងមួយថ្ងៃ។

ចន្លោះពី ៩០០.០០០ និង១លានធុងក្នុងមួយថ្ងៃនៃការផលិតប្រេងខ្សាច់ និងបំពង់បង្ហូរប្រេងមួយចំនួនត្រូវបានបិទទៅវិញ ដោយសារភ្លើងឆេះព្រៃ ដែលបានឆាបឆេះកន្លែងផលិតប្រេង ក្នុងទីក្រុង McMurray ភាគខាងលិចប្រទេសកាណាដា។

ធនាគារវិនិយោគនៅតាមវិថី Wall Street របស់ក្រុមហ៊ុន Morgan Stanley បានប៉ាន់ប្រមាណថា នឹងទទួលបានប្រយោជន៍មួយសប្តាហ៍សម្រាប់ការផលិតប្រេងឆៅរបស់ប្រទេសកាណាដា ដើម្បីងើបឡើងវិញនូវសមត្ថភាពពេញលេញរបស់ខ្លួន។

ក្រុមហ៊ុនប្រេងដ៏ធំ West Texas Intermediate សម្រាប់ចែកចាយនៅខែមិថុនា បានកើនឡើងនូវទឹកប្រាក់ ១,២២ដុល្លារសហរដ្ឋអាមេរិក ដើម្បីទទួលយកតម្លៃ ៤៤,៦៦ ដុល្លារក្នុងមួយធុង នៅក្នុងផ្សារហ៊ុនក្រុងញូវយ៉ក New York Mercantile Exchange ខណៈដែលប្រេងឆៅ ម៉ាក់ Brent សម្រាប់ចែកចាយនៅខែកក្កដា បានកើនឡើងចំនួន ១,៨៩ដុល្លារ ដល់បិទផ្សារហ៊ុនក្នុងតម្លៃ ៤៥,៥២ដុល្លារក្នុងមួយធុង នៅផ្សារហ៊ុនក្រុងឡុងដ៍ London ICE Futures Exchange៕

refinery

មតិយោបល់