តួកគី: ទីភ្នាក់ងារ Anadolu របស់រដ្ឋបានរាយការណ៍ឲ្យដឹងថា អាជ្ញាធរតួកគីបានចាប់ផ្តើមការស៊ើបអង្កេតចូលទៅក្នុងមូលដ្ឋានកងទ័ពអាកាស Incirlik ដែលទាក់ទងទៅនឹងការធ្វើរដ្ឋប្រហារនៅភាគអាគ្នេយ៍ក្នុងខេត្ត Adana របស់ប្រទេសនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួរ នៅថ្ងៃទី១៩ កក្កដា ឆ្នាំ២០១៦នេះ។
អមដំណើរដោយក្រុមប៉ូលិស រដ្ឋអាជ្ញារងពីររូបនិងព្រះរាជអាជ្ញា៥រូបមកពីខេត្ត Adana បានចាប់ផ្តើមដើម្បីស្វែងរកមូលដ្ឋានអាកាសជាកន្លែងដែលយន្តហោះដឹកប្រេងមួយគ្រឿង បានឈប់ចុះចតទៅចាក់សាំងឲ្យយន្តហោះចម្បាំងប្រភេទ F-16 ដើម្បីឲ្យពួកទាហានធ្វើរដ្ឋប្រហារយោធា។
មូលដ្ឋានទ័ពអាកាសនេះ គឺជាឃ្លាំងស្តុកអាវុធនុយក្លេអ៊ែរ នាពេលបច្ចុប្បន្ននេះត្រូវបានប្រើដោយកងកម្លាំងណាតូដែលដឹកនាំដោយសហរដ្ឋអាមេរិក នៅក្នុងការវាយប្រហារគោលដៅក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយម IS៕
មតិយោបល់