UN: អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres និងប្រធានបេសកកម្មជំនួយរបស់ UN នៅអាហ្វហ្គានីស្ថាន លោក Tadamichi Yamamoto បានថ្កោលទោសយ៉ាងខ្លាំងក្លា ជុំវិញការវាយប្រហារភេរវកម្ម នៅសណ្ឋាគារមួយ ក្នុងរដ្ឋធានីកាប៊ុលរបស់ប្រទេសអាហ្វហ្គានីស្ថាន។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយកាលពីថ្ងៃអាទិត្យ លោក Guterres បានសម្ដែងការសោកស្តាយយ៉ាងជ្រាលជ្រៅបំផុត ដល់ក្រុមគ្រួសារជនរងគ្រោះផងដែរ។
សូមជំរាបថា យ៉ាងហោចណាស់មនុស្ស ១៨ នាក់ ត្រូវបានសម្លាប់ ក្នុងនោះរួមទាំងជនជាតិបរទេសចំនួន ១៤ នាក់ បន្ទាប់ពីការប្រយុទ្ធបង្ហូរឈាមគ្នា រវាងកងកម្លាំងរដ្ឋាភិបាល និងពួកសកម្មប្រយុទ្ធនោះ នៅក្នុងការដណ្តើមត្រឡប់មកវិញ នូវសណ្ឋាគារប្រណិតក្នុងរដ្ឋធានីកាប៊ុល៕
មតិយោបល់