ជប៉ុនៈ រាជធានីតូក្យូនៃប្រទេសជប៉ុន នៅថ្ងៃអង្គារនេះ មានការព្រិកធ្លាក់រហូតដល់កម្រាស់ជាង ២៥ សង់ទីម៉ែត្រ ដែលបង្កឲ្យមានការរំខាន សម្រាប់ការធ្វើចរាចរណ៍រថយន្តនៅលើស្ពាន និងផ្លូវក្រោមដី ខណៈការដឹកជញ្ជូននៅជុំវិញទីក្រុង ត្រូវបានពន្យារពេលផងដែរ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨។
ព្រិលនេះ បានចាប់ផ្ដើមធ្លាក់នៅព្រឹកថ្ងៃច័ន្ទ ដោយបន្តបោកបក់ដល់ព្រឹកថ្ងៃអង្គារ ជាមួយនិងកម្រាស់ ២៣ សង់ទីម៉ែត្រ នៅក្នុងទីក្រុង ដែលកម្រកើតមានបែបនេះណាស់។
ជាមួយគ្នានេះដែរ ដោយមានព្រិលធ្លាក់កកកុញ នៅតាមដងផ្លូវនានា រួមទាំងសីតុណ្ហភាពត្រជាក់ផងនោះ បានបង្ខំឲ្យអ្នកថ្មើរជើង ត្រូវធ្វើដំណើរយ៉ាងប្រុងប្រយ័ត្ន។
សូមជំរាបថា បណ្តាញផ្លូវដែកភាគច្រើន បានដំណើរការជាធម្មតា ប៉ុន្តែសេវារថភ្លើងមួយចំនួន ត្រូវបានលុបចោល ខណៈផ្លូវហាយវេ និងជើងហោះហើរជាច្រើន នៅតែបន្តបិទទ្វារផងដែរ៕
មតិយោបល់