ចិនៈ យោងតាមក្រុមមន្ត្រីនៅក្នុងបន្ទុក នៃគម្រោងសាងសង់ បានឲ្យដឹងថា ស្ពានកញ្ចក់ដ៏ខ្ពស់ និងវែងបំផុត របស់ពិភពលោក គ្រោងនឹងបើកជាសាធារណៈ នៅខេត្តហ៊ូណាន ប្រទេសចិននៅថ្ងៃសៅរ៍ខាងមុខ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦។
ស្ពាននេះ មានបណ្ដោយប្រវែង ៤៣០ ម៉ែត្រ និងទទឹង ៦ម៉ែត្រ ព្រមទាំងក្រាលការ៉ូកញ្ចក់ ៩៩ ផ្ទាំង ជាមួយនឹងកម្រាសកញ្ចក់ថ្លាបីស្រទាប់។
វាតភ្ជាប់ច្រាំងថ្មភ្នំពីរ ដែលគេស្គាល់ថា ជាភ្នំ Avatar មានកម្ពស់ប្រមាណ ៣០០ ម៉ែត្រ នៅតំបន់ Grand Canyon ក្នុងទីក្រុង Zhangjiajie នេះបើយោងតាមទីភ្នាក់ងារស៊ីនហួ។
គួរបញ្ជាក់ដែរថា ស្ពាននេះ បានបញ្ចប់ការសាងសង់នៅក្នុងខែធ្នូ និងចំណាយទឹកប្រាក់អស់ប្រហែល ៣,៤ លានដុល្លារអាមេរិក៕
មតិយោបល់