បរទេសៈ រដ្ឋមន្ត្រីការពារជាតិលោក Padrino Lopez បាននិយាយថា យន្ដហោះយោធាអាមេរិកមួយគ្រឿង បានហោះរំលោភលើដែនអាកាស របស់ប្រទេសវ៉េណេស៊ុយអេឡា។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨។
កាលពីថ្ងៃចន្ទលោក Lopez បាននិយាយថា «យន្តហោះ Boeing C17 របស់កងកម្លាំងអាកាសអាមេរិក ដែលចេញពីមូលដ្ឋាន Hato នៅកោះ Curacao បានហោះរំលោភលើដែនអាកាសវេណេស៊ុយអេឡា ក្បែរប្រជុំកោះ Los Monjes កាលពីថ្ងៃសៅរ៍»។
ពាក់ព័ន្ធនឹងបញ្ហានេះ លោករដ្ឋមន្រ្តី ក៏បានធ្វើការអំពាវនាវឱ្យរដ្ឋាភិបាលអាមេរិកគោរពច្បាប់អន្តរជាតិផងដែរ ។
សូមជំរាបថា ទំនាក់ទំនងរវាងអាមេរិក និងវ៉េណេស៊ុយអេឡា មានភាពតានតឹងដាក់គ្នាជាច្រើនទសវត្សមកហើយ ដោយរដ្ឋាភិបាលក្រុង Caracas តែងតែចោទប្រកាន់ក្រុងវ៉ាស៊ីនតោន អំពីការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសខ្លួន៕
មតិយោបល់