ភ្នំពេញៈ បុរសជាជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់ចាប់ឃាត់ខ្លួន ដោយធ្វើការដកហូតថ្នាំញៀនចំនួន១៧កញ្ចប់នៅលើកោះពេជ្រ ខណៈដែលរូបគេកំពុងតែធ្វើសកម្មភាពជួញដូរគ្រឿងញៀនជាក់ស្តែងនោះ។
ប្រតិបត្តិការណ៍នេះដែរបានធ្វើឡើងកាលពីវេលាម៉ោង ១១ ព្រឹក ថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០១៨ នៅចំណុចរោង ស្នាក់នៅរបស់កម្មករមួយកន្លែង ដែលស្ថិតនៅក្នុងកោះពេជ្រ ក្នុងសសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលម្នាក់បានប្រាប់ឱ្យដឹងថា បុរសជាជនសង្ស័យមានឈ្មោះ រុន រ័ត្នធី អាយុ ៣២ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅភូមិពាមស្តី ឃុំ ព្រែកឬស្សី ស្រុក ល្វាឯម ខេត្តកណ្តាល។ មុនពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់ ធ្វើការល្បាតនៅក្នុងមូលដ្ឋានក៏បានប្រទះឃើញបុរសម្នាក់ខាងលើកំពុងតែអង្គុយនៅក្នុង រោងរបស់ខ្លួន ដោយមានការសង្ស័យចុះទៅធ្វើការត្រួតពិនិត្យក៏បានប្រទះឃើញថ្នាំញៀនចំនួន ១៧កញ្ចប់ និង ឧបករណ៍ប្រើប្រាសមួយចំនួនទៀតផងដែរ។
ក្រោយពេលកើតហេតុ បុរសជាជនសង្ស័យ រួមទាំងថ្នាំញៀនទាំង១៧ កញ្ចប់ និង ឧបករណ៍សំរាប់ប្រើប្រាស់ជាវត្ថុតាង ក៏បាននាំមកធ្វើកំណត់ហេតុនៅនគរបាលប៉ុស្តិ៍ទន្លេបាសាក់ ដើម្បីបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ចាត់ការទៅតាមផ្លូវច្បាប់ជាបន្តទៅទៀត៕
មតិយោបល់