ព័ត៌មានអន្តរជាតិ

យោធារុស្ស៊ី ដាក់ពង្រាយប្រព័ន្ធប្រឆាំងមីស៊ីល S-400 ជំនាន់ចុងក្រោយបង្អស់ទៅកាន់ស៊ីរី

រុស្ស៊ីៈ ប្រភពព័ត៌មានក្នុងស្រុក បានរាយការណ៍ថា កងទ័ពរុស្ស៊ី បានប្រគល់គ្រឿងបន្លាស់ថ្មី នៃប្រព័ន្ធការពារដែនអាកាស S-400 ទៅកាន់ប្រទេសស៊ីរី។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨។

ក្រសួងការពារជាតិរុស្ស៊ី បានបង្ហាញពីការមកដល់នៃប្រព័ន្ធប្រឆាំងមីស៊ីលចំនួនបួន ដោយពីរគ្រឿង ត្រូវបានបញ្ជូនទៅកាន់មូលដ្ឋានអាកាស Khmeimim នៅតំបន់ Latakia ហើយពីរគ្រឿងទៀត ត្រូវបានដឹកជញ្ជូនតាមនាវាទៅកាន់មូលដ្ឋាន​ជើងទឹករុស្ស៊ីនៅ Tartus ក្នុងប្រទេសស៊ីរី ។

សូមជំរាបថា S-400 គឺជាប្រព័ន្ធចល័តប្រឆាំងយន្តហោះចម្បាំងជំនាន់ចុងក្រោយបង្អស់របស់រុស្ស៊ី ដែលវាត្រូវបានរចនាឡើង ភ្ជាប់ជាមួយក្បាលគ្រាប់ផ្សេងៗ និងមីស៊ីលផ្លោង ដែលអាចបាញ់ចេញរហូតដល់ ៣៦ គោលដៅ ក្នុងពេលដំណាលគ្នា៕

មតិយោបល់