ព័ត៌មានអន្តរជាតិ

First News: ការរអិលបាក់ដី ដោយសារភ្លៀងខ្លាំង បានសម្លាប់មនុស្សជិត ២០នាក់ នៅរដ្ឋ Arunachal Pradesh ប្រទេសឥណ្ឌា

ឥណ្ឌាៈ ក្រុមមន្ត្រីបាននិយាយថា ការរអិលបាក់ដី ដោយសារភ្លៀងខ្លាំង បានសម្លាប់មនុស្សយ៉ាងហោចណាស់ ចំនួន ១៥នាក់ នៅរដ្ឋ Arunachal Pradesh ក្នុងប្រទេសឥណ្ឌា។ នេះបើយោងតាមទីភ្នាក់ងារ ផ្សាយព័ត៌មាន bbc ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦។ ខណៈពេលនេះ ក្រុមកម្មករកំពុងស្វែងរកមនុស្សផ្សេងទៀត ដោយសារខ្លាចជាប់នៅក្នុងគំនរបាក់បែក។

ការរអិលបាក់ដីនេះ គឺបានវាយប្រហារជំរំលំ នៅដ្ឋានមួយរបស់កម្មករសំណង់ នៅក្នុងស្រុក Tawang នេះបើតាមការឲ្យដឹង ពីអ្នកទេសចរម្នាក់ ដែលបានឃើញហេតុការណ៍ កើតទ្បើងនៅក្នុងរដ្ឋ នៅថ្ងៃសុក្រនេះ។ គួរបញ្ជាក់ផងដែរថា ការរអិលបាក់ដី វាជាផ្នែកធម្មតាមួយ នៃគ្រោះធម្មជាតិ ក្នុងប្រទេសឥណ្ឌា ប៉ុន្តែជាទូទៅច្រើនកើតទ្បើង នៅអំទ្បុងពេលម៉ូសុង ភ្លៀងចាប់ពីខែមិថុនា ដល់ខែកញ្ញា៕

photo_2016-04-22_16-46-00

មតិយោបល់