ព័ត៌មានកីឡា

ក្លិប Tianjin Quanjian គ្រោងផ្តល់កិច្ចសន្យាដ៏ធំដល់កីឡាករ Cristiano Ronaldo

ក្លិប Tianjin Quanjian របស់ប្រទេសចិន បានគ្រោងនឹងចុះកុងត្រាជាមួយនឹងខ្សែប្រយុទ្ធរបស់ Real Madrid កីឡាករ Cristiano Ronaldo ក្នុងកិច្ចសន្យាប្រាក់ឈ្នួលយ៉ាងច្រើន បើយោងតាមការចុះផ្សាយរបស់ Spanish news outlet Sport ។

ការចុះរបស់ព័ត៌មានអេស្ប៉ាញ បានអះអាងថាក្លិបចិនបានត្រៀមខ្លួនរួចជាស្រេចដើម្បីបញ្ចុះបញ្ចូលកីឡាករព័រទុយហ្គាល់ជាមួយនឹងកិច្ចសន្យាដ៏ធំមួយ។ Ronaldo ត្រូវបានគេរាយការណ៍ថាមិនសប្បាយចិត្តទេចាប់តាំងពីម្ចាស់ក្លិប Real Madrid លោក Florentino Perez មិនបានបំពេញកិច្ចសន្យាមួយ។ កីឡាករវ័យ ៣២ ឆ្នាំរូបនេះ ចង់បានកិច្ចព្រមព្រៀងរកប្រាក់ចំណូលថ្មីមួយដើម្បីប្រកួតប្រជែងជាមួយ Lionel Messi របស់ក្លិប Barcelona ប៉ុន្តែបំណងប្រាថ្នារបស់គាត់នៅតែមិនទាន់ពេញចិត្តនៅឡើយ។

ប្រសិនបើកិច្ចព្រមព្រៀងនេះត្រូវបានបញ្ចប់ Ronaldo នឹងត្រូវចូលរួមជាមួយអតីតកីឡាកររបស់ក្លិប AC Milan ខ្សែប្រយុទ្ធ Alexandre Pato និងកីឡាករបែលហ្ស៊ិក Axel Witsel ៕

មតិយោបល់