ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដីកម្រិត ៦.១ រ៉ិចទ័រ វាយប្រហារនៅអាហ្វហ្គានីស្ថាន

អាហ្វហ្គានីស្ថាន: តាមការអង្កេតការណ៍ទីតាំងភូមិសាស្ត្រអាមេរិក បានឲ្យដឹងថា មានករណីរញ្ជួយដីមួយកម្រិត ៦.១ រ៉ិចទ័របានវាយប្រហារនៅអាហ្វហ្គានីស្ថាន។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨។

ហេតុការណ៍នេះ កើតទ្បើងនៅវេលាម៉ោង ១១ និង ៤០នាទីព្រឹកថ្ងៃពុធ (ម៉ោងក្នុងស្រុក) ដែលវាបានធ្វើឲ្យមានការរញ្ជួយយ៉ាងខ្លាំង នៅក្នុងទីក្រុងកាប៊ុល ហើយមកទល់ពេលនេះ មិនទាន់មានសេចក្ដីរាយការណ៍ អំពីការខូចខាត និងរងរបួសនោះទេ៕

មតិយោបល់