ព័ត៌មានកីឡា

Kawin Thamsatchanan បង្កើតកំណត់ត្រាល្អសម្រាប់ការបង្ហាញខ្លួនលើកដំបូងឲ្យក្លិប OH Lueven Reserve

អ្នកចាំទី Kawin Thamsatchanan បានធ្វើការបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុម OH Lueven (បែលហ្សិក) ក្នុងការប្រកួតមិត្តភាពជាមួយក្រុម Circle Brugge Reserve កាលពីម្សិលមិញ។

នៅក្នុងការប្រកួតនេះ OH Lueven Reserve បានឈ្នះគូប្រកួត ៣-០ ខណ:អ្នកចាំទីថៃ Kawin លេងបាន ៩០ នាទីពេញ ហើយរក្សាបាន clean sheet (មិនមានអ្នកទាត់ចូល)។ Kawin បានចូលរួមជាមួយ OH Lueven កាលពីដើមខែមករានេះ ដោយក្នុងលក្ខខ័ណ្ឌខ្ចីជើងពីក្លិប Muangthong United ។ OHL ត្រូវបានគេស្គាល់ថាជាកម្មសិទ្ធិរបស់ក្រុមហ៊ុន King Power International Group ដែលជាម្ចាស់អតីតក្រុមជើងឯកអង់គ្លេសនៃក្របខ័ណ្ឌ Premier League គឺក្លិប Leicester City ផងដែរ។

អ្នកចាំទីវ័យ ២៧ ឆ្នាំរូបនេះ នឹងក្លាយជាកីឡាករថៃទី ៣ ដែលលេងនៅប្រទេសបែលហ្ស៊ិក បន្ទាប់ពីកីឡាករ Eakachai Phonthongthin (Royale Union Saint-Gilloise) និង Teeratep Winothai (K. Lierse S.K. ) ៕

មតិយោបល់