អាមេរិកៈ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ បានគំរាមឲ្យប្រកាសអាសន្នថ្នាក់ជាតិមួយ ដើម្បីជៀសវាងការបោះឆ្នោតសភា បើសិនជាលោក មិនអាចឈានដល់កិច្ចព្រមព្រៀង ជាមួយគណបក្សប្រជាធិបតេយ្យ ក្នុងការផ្តល់មូលនិធិសាងសង់ជញ្ជាំងព្រំដែន សម្រាប់ការសន្យារបស់លោក ដែលជាចំណុចកណ្តាលនៃការបន្តបិទរដ្ឋាភិបាល។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩។
លោក ត្រាំ បានធ្វើដំណើរទស្សនកិច្ចតាមយន្ដហោះ ទៅកាន់ព្រំដែនរដ្ឋតិចសាស ជាមួយម៉ិកស៊ិក ដើម្បីព្យាយាមពង្រឹងនូវជំហររបស់លោក ខណៈដែលប្រទេស កំពុងប្រឈមនឹងវិបត្តិ ហើយអាចត្រូវបានដោះស្រាយ តាមរយៈគោលនយោបាយរបស់លោក ជាមួយនឹងការចំណាយប្រាក់រាប់ពាន់លានដុល្លារកសាងសង់ជញ្ជាំងព្រំដែន។
សូមជំរាបថា ការធ្វើដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ក្រុង McAllen ក្នុងរដ្ឋតិចសាស បានចាប់ផ្ដើមនៅអំទ្បុងថ្ងៃទី ២០ នៃការបិទរដ្ឋាភិបាល ដែលបានធ្វើឲ្យពលរដ្ឋអាមេរិក ៨០០,០០០ នាក់ មិនមានការងារ ឬធ្វើការដោយគ្មានប្រាក់ខែ៕
មតិយោបល់