ព័ត៌មានសុខភាព

ជាង៦០ភាគរយនៃស្ត្រីមានផ្ទៃពោះ កើតជំងឺគេងមិនលក់នៅត្រីមាសទី៣

អ្នកស្រាវជ្រាវនៅប្រទេសអេស្ប៉ាញបានរកឃើញថា ៦៤ភាគរយនៃស្ត្រីមានផ្ទៃពោះទទួលរងនូវជំងឺគេងមិនលក់នៅត្រីមាសទី ៣។ ការស្រាវជ្រាវបានវិភាគទៅលើស្ត្រីមានផ្ទៃពោះដែលមានសុខភាពល្អចំនួន ៤៨៦នាក់ ហើយបែងចែកជាងបីត្រីមាស។ លទ្ធផលបានបង្ហាញថា ត្រីមាសទីមួយ ស្ត្រីមានផ្ទៃពោះ ៤៤ភាគរយទទួរងនូវជំងឺគេងមិនលក់ ត្រីមាសទីពីរកើនឡើងដល់ ៤៦ភាគរយ និងត្រីមាសទីបី កើនឡើងខ្ពស់រហូតដល់ ៦៤ភាគរយ។ នេះត្រូវបានគេចាត់ទុកជាតួលេខខ្ពស់បំផុតដែលអ្នកស្រាវជ្រាវបានរកឃើញ។

ជំងឺគេងមិនលក់ អាចប៉ះពាល់យ៉ាងខ្លាំងដល់គុណភាពនៃជីវិតរបស់ស្ត្រីដែលមានផ្ទៃពោះដូចជា នាំឲ្យមានហានិភ័យនៃជំងឺលើសឈាម ជំងឺទឹកនោមផ្អែម ធ្លាក់ទឹកចិត្ត កូនកើតមិនគ្រប់ខែ និងពិបាកក្នុងការកើត។

ទន្ទឹមនឹងនេះការស្រាវជ្រាវក៏បានរកឃើញផងដែរថា ការធ្វើលំហាត់ប្រាណជាទៀងទាត់ក្នុងអំឡុងពេលមានផ្ទៃពោះ អាចជួយការពារបញ្ហាគេងមិនលក់។ ដូច្នេះ នេះជាហេតុផលមួយដែលជួយលើកកម្ពស់ឲ្យស្ត្រីព្យាយាមធ្វើលំហាត់ប្រាណក្នុងអំឡុងពេលមានផ្ទៃពោះជាប្រចាំ៕

ប្រភព៖ thehealthsite

មតិយោបល់