ព័ត៌មានអន្តរជាតិ

ត្រីក្លាសេចំនួន ៣០ តោនត្រូវរកឃើញថា មានផ្ទុកសារធាតុពុល នៅខេត្តភាគកណ្តាលប្រទេសវៀតណាម

វៀតណាមៈ អជ្ញាធរខេត្ត Quang Tri បានបញ្ជាឲ្យពាណិជ្ជករលក់គ្រឿងសមុទ្រ ក្នុងស្រុកមួយ បំផ្លាញត្រីសមុទ្រចំនួន ៣០តោន បន្ទាប់ពីមន្ត្រីជំនាញ បានពិនិត្យរកឃើញជាតិពុល phenol នៅក្នុងត្រីក្លាសេទាំងនោះ។

បើតាមអជ្ញាធរបានឲ្យដឹងបន្ថែមថា ត្រីទាំងនេះ ត្រូវបានម្ចាស់ហាងទិញ យកទៅលក់ បន្ទាប់ពីមានត្រីជាច្រើនងាប់នៅភាគកណ្តាលប្រទេសវៀតណាម។

គួរបញ្ជាក់ដែរថា សារធាតុ Phenol ឬ carbolic acid ជាសារធាតុដែលប៉ះពាល់ ដល់សុខភាពខ្លាំងបំផុត៕

មតិយោបល់