ប៉េកាំង: បើតាមមន្ត្រីជាន់ខ្ពស់ក្នុងប្រទេស បានឲ្យដឹងថា ចិនមានមហិច្ឆតាចង់នាំមនុស្សទៅជាន់ឋានព្រះច័ន្ទក្នុងឆ្នាំ ២០៣៦ នាពេលខាងមុខ។ នេះបើយោងតាមរយៈ សារព័ត៌មានសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦។
កាលពីឆ្នាំ ២០០៣ ចិនបានក្លាយជាប្រទេសទី៣ ដែលបាននាំមនុស្សម្នាក់ទៅកាន់ទីអវកាសជាមួយនឹងយាន្តអាវកាសផ្ទាល់ខ្លួន បន្ទាប់ពីអតីតសហភាពសូវៀត និងសហរដ្ឋអាមេរិក។
គួរបញ្ជាក់ផងដែរថា ចិនក៏នឹងមានគម្រោងចុះចតជាលើកដំបូង នៅតំបន់ផ្នែកងងឹត និងកន្លែងផ្សេងៗទៀតនៅលើឋានព្រះចន្ទក្នុងឆ្នាំ ២០១៨ ផងដែរ៕
ព័ត៌មានអន្តរជាតិ
មតិយោបល់