កណ្ដាលៈ បុរសជាប្អូនថ្លៃចិត្តសឿងម្នាក់មិនដឹងជាមួរម៉ៅនឹងរឿងអ្វីនោះទេ បានជេរប្រមាថឪពុកម្តាយ បបួលបងថ្លៃខ្លួនឯងកាប់គ្នាមួយស្មើ ចុងក្រោយដោយអត់ទ្រាំនឹងប្អូនមហាថ្លៃនេះមិនបាន បងថ្លៃរូបនោះ ក៏ទាញកំបិតខ្វែងកកុក កាប់ដាច់ដៃឆ្វេងប្អូននោះតែម្តង។
ហេតុការណ៍នេះ បានកើតឡើងនៅស្រុកមុខកំពូល នៅពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង ៩ និង៣០នាទីយប់ ដោយជនរងគ្រោះជាប្អូនថ្លៃនោះឈ្មោះ ក្រូច សុន ភេទប្រុសអាយុ ៤០ឆ្នាំ នៅភូមិជ្រែមួយរយឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល មុខរបរកសិករ របួសដាច់កដៃឆ្វេង។ ចំណែកជនល្មើសឈ្មោះ ង៉ូយ អឿន ភេទប្រុស អាយុ៥០ឆ្នាំ នៅភូមិជ្រែមួយរយឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល មុខរបរកសិករ។
ចំណែកវត្ថុតាងដែលសមត្ថកិច្ចចាប់បាននោះ គឺកាំបិតខ្វែវកកុកមានដងប្រវែង0.60 ម៉ែត្រ ចំនួន០១ ផ្លែកាំបិតប្រវែង0.30ម៉ែត្រ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកេីតហេតុជនល្មើសឈ្មោះង៉ូយ អឿន បានដេីរពីផ្ទះក្មួយឈ្មោះឈឿន តាប់ ពេលដេីរមកដល់ផ្ទះរបស់ខ្លួនក៏អង្គុយនៅមាត់ទ្វារ ភ្លាមនោះជនរងគ្រោះឈ្មោះក្រូច សុន(ប្អូនថ្លៃ) បានជេរម្រាយជនល្មើស ដៀលពូជអំបូរ ហេីយជនល្មើសក៏និយាយថា មិនបាច់ជេរទេ ម៉ែហ្អែងក៏មានដែរ។ ពេលនោះជនរងគ្រោះក៏បបួលជនល្មើសកាប់គ្នា មួយទល់មួយ ហេីយជនល្មើសមិនព្រមចុះពីលេីផ្ទះរបស់ខ្លួនទេ ជនរងគ្រោះ ក៏យកអំបែងពាងគុបជនល្មើសចំដេីមទ្រូង និងដំបងឬស្សីគុប ចំចិញ្ចេីមភ្នែកខាងឆ្វេងបណ្ដាលឲ្យរយះ ហូរឈាមជនល្មើសខឹងពេក ក៏ស្ទុះទាញយកកាំបិតខ្វែវ របស់ខ្លួន នៅក្បែរទ្វារ ចុះមកកាប់ជនរងគ្រោះត្រូវចំកដៃខាងឆ្វេងបណ្ដាលឲ្យមុតដាច់ឆ្អឹងជាប់ស្បែកបន្តិច បន្ទាប់មក បងប្អូនកូនក្មួយ ក៏នាំគ្នាយកជនរងគ្រោះទៅមន្ទីរពទ្យកាល់ម៉ែត្រតែម្ដង។
លុះដល់ថ្ងៃទី១៤ ខែមិថុនានេះទេីបជនរងគ្រោះនិងម្ដាយបង្កេីតឈ្មោះលូង បាននាំគ្នាមកដាក់ ពាក្យបណ្ដឹងនៅប៉ុស្ដិ៏ពេលនោះសមត្ថកិច្ច បានហៅជនល្មើសមកធ្វេីការសាកសួរ។ ជនល្មើសបានសារភាពថា ខ្លួនបានប្រព្រឹត្តបទល្មេីស កាប់ជនរងគ្រោះបណ្ដាលឲ្យដាច់កដៃប្រាកដមែន ហើយករណីនេះ សមត្ថកិច្ចបន្តចាត់ការតាមនីតិវិធីច្បាប់ផងដែរ៕
មតិយោបល់