ព័ត៌មានកីឡា ព័ត៌មានអន្តរជាតិ

Storck៖ ហុងគ្រី សាងបានជ័យជម្នះមួយដូចក្នុងសុបិន្ត

ហុងគ្រី: លោក Bernd Storck ពន្យល់ថា ជ័យជម្នះដ៏គួរឲ្យភ្ញាក់ផ្អើល ២-០ របស់ហុងគ្រីលើជម្រើសជាតិអូទ្រីស ក្នុងជំនួបបើកពូល F ពានរង្វាន់ EURO 2016 គឺជាសុបិន្តមួយដែលក្លាយជាការពិត។

Storck បានរៀបរាប់ថា៖ អ្នកបានឃើញទេ អ្នកគាំទ្ររបស់យើងមានប្រតិកម្មប៉ុណ្ណា។ វាជារឿងដ៏អស្ចារ្យណាស់! ក្តីសុបិន្តរបស់ពួកយើងបានក្លាយជាការពិត នៅពេលដែលគ្រប់គ្នាប្រឹងប្រែងលេងលើទីលាន។

Adam Szala បានស៊ុតគ្រាប់នាំមុខ ១-០ ឲ្យហុងគ្រី មុនពេលខ្សែកាពារអូទ្រីស Alexander Dragovic ទទួលពិន័យកាតក្រហម។ ជិតចប់ការប្រកួត ពោលគឺនាទី៨៧ ខ្សែបម្រើ Zoltan Stieber រកបាន១គ្រាប់ទៀតឲ្យក្រុម ដើម្បីក្តោប៣ពិន្ទុក្នុងជំនួបបើកឆាកនេះ។

លទ្ធផល១គូទៀត គឺ ព័រទុយហ្គាល់ និងអ៊ាកឡង់ បានត្រឹមចែកគ្នាម្នាក់មួយពិន្ទុ ក្រោយបញ្ចប់ការប្រកួតដោតលទ្ធផល ១ ទល់និង ១៕

មតិយោបល់