ព័ត៌មានអន្តរជាតិ

ក្រុមអ្នកតវ៉ាចំនួនមួយលាននាក់ ដើរហែជាក្បួនក្នុងទីក្រុងប៉ារីស ដើម្បីអំពាវនាវឲ្យមានការដកកំណែទម្រង់ពលកម្មថ្មី

បារាំងៈ សហជីពកម្មករ បាននិយាយថា ជាការបង្ហាញថ្មីមួយ ក្នុងជម្លោះទាក់ទង និងច្បាប់ពលកម្មថ្មី ក្រុមអ្នកតវ៉ាចំនួន មួយលាននាក់ ដឹកនាំដោយសហជីព បានដើរហែជាក្បួរតាមដងផ្លូវ កាលពីថ្ងៃអង្គារ ដើម្បីអំពាវនាវឲ្យមានការដក កំណែទម្រង់ពលកម្មថ្មី។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦។

ប្រធានសហជីពកម្មករដ៏ធំបំផុត ក្នុងប្រទេសបារាំង CGT លោក Philippe Martinez បាននិយាយថា មុនពេលចាប់ផ្តើមនៃការធ្វើបាតុកម្មនេះ រថយន្តក្រុង ដឹកក្រុមអ្នកតវ៉ារាប់រយនាក់ នៅទូទាំងប្រទេសបារាំង ចូលទៅក្នុងទីក្រុងប៉ារីស សម្រាប់ធ្វើការតវ៉ានៅពេលណាមួយ ក្នុងរយៈពេលបួនខែកន្លងមក។

បាតុកម្មប្រឆាំងច្បាប់ពលកម្មថ្មីនេះ បានប្រឈមមុខនិងអំពើហិង្សា រវាងប៉ូលិស បង្ក្រាបបាតុកម្ម និងយុវជនពាក់ម៉ាស់ ដែលបណ្ដាលឲ្យមនុស្ស ចំនួនដប់បីនាក់ ត្រូវបានចាប់ខ្លួន នេះបើយោងតាមរបាយការណ៍ក្រុងប៉ារីស។

ក្នុងនោះដែរ មនុស្សចំនួនម្ភៃប្រាំមួយនាក់ បានរងរបួស ដោយ ២០ នាក់ នៃពួកគេជាប៉ូលិស នេះបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍៕

មតិយោបល់