ព័ត៌មានជាតិ

មន្ត្រីអគ្គិសនីម្នាក់បើករថយន្តព្រលះរបាំងដែកពុះចែកទ្រូងផ្លូវបាក់អស់៨ផ្ទាំង

ភ្នំពេញៈ មន្ត្រីអគ្គិសនីម្នាក់បើករថយន្ត Ford បោល​បុករបាំងដែកពុះចែកទ្រូងផ្លូវ បាក់អស់៨ផ្ទាំង ​រួច​ព្យាយាមបើករថយន្តរត់ចេញពីកន្លែងបានប្រមាណជាង១គីឡូម៉ែត្រ​ តែរថយន្តខូចទៅមុខលែងរួច​កាលពីម៉ោង១២:១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦នេះ នៅមហាវិថីសហពន្ធរុស្ស៊ី ត្រង់មុខធនាគាអេស៊ីលីដា ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

ប្រភព​ឲ្យដឹងថា ហេតុការណ៍​បង្កឡើង​ដោយ​មន្ត្រីអគ្គិសនីម្នាក់ បើករថយន្ត Ford ស្លាកលេខរដ្ឋ13-2-0818 បុករបាំងដែកពុះចែកទ្រូងផ្លូវ បាក់អស់៨ផ្ទាំង ហើយព្យាយាមបើករថយន្តរត់ចេញពីកន្លែងបានប្រមាណជាង១គីឡូម៉ែត្ររហូតទាល់តែរថយន្តខូចទៅមុខលែងរួច តែសំណាងល្អគ្មានអ្នករងរបួសទេ។

បច្ចុប្បន្ន​ រថយន្ត​បង្ក​ត្រូវ​បាន​រក្សាទុក ដើម្បី​​ដោះស្រាយ​តាមនិតិវិធី៕

មតិយោបល់