ព័ត៌មានកីឡា

អង់គ្លេស៣ក្រុម ទទួលបានលទ្ធផលល្អ សម្រាប់យប់មិញនេះ

ការប្រកួត Champion League យប់មិញនេះ ពិតជាមិន​ធម្មតាឡើយ ដែលក្រុមអង់គ្លេស ៣ក្រុមធ្វើបានយ៉ាងល្អ ក្នុងការប្រកួតលើកទី៣ ដ៍សំខាន់សម្រាប់ពួកគេនេះ។

ក្នុងនោះដែរ ក្រុមហង្សក្រហម Liverpool បានស្គាល់ពាក្យ​ថាឈ្នះលើកដំបូង នៅ​ Champion League ដោយបំបាក់ក្រុមម្ចាស់ផ្ទះ Maribor ក្នុងលទ្ធផល ៧-០ ក្រោយពី២ប្រកួតកន្លងមក Liverpool លេងបានត្រឹមស្មើទាំង២លើក។ ចំណែកក្រុម Manchester City វិញ ក៍មិនណយដែរ ដោយក្រុមកំពុងលេងឡើងជើង ដូចទឹកបាក់ទំនប់​មួយនេះ បានយកឈ្នះក្រុមជើងខ្លាំងអ៊ីតាលី Napoli ក្នុងទ្ធផល ២-១ ដែលសរុបទាំង៣ ប្រកួតកន្លងមក Manchester City ឈ្នះទាំង៣លើក មិនទាន់ស្គាល់ពាក្យថាស្មើ និងចាញ់ឡើយ។

រីឯក្រុមមួយទៀត ដែលធ្វើដំណើរទៅកាន់ ទឹកដី Bernabeu របស់ក្រុមស្តេចស Real Madrid វិញ គឺ Tottenham ថ្វីបើមិនអាចយកឈ្នះ Real Madrid មែន តែក្រុមអង់គ្លេសមួយនេះ អាចរក្សាបាននូវការមិន​ស្គាល់ពាក្យបរាជ័យ នៅ Champion League ក្រោយពី​បញ្ចប់លទ្ធផល ១-១ ។ ក្រុមទាំង២ នេះ គឺ Liverpool បានឡើងទៅឈរកំពូលតារាងពូល E មាន ៥ពិន្ទុស្មើក្រុម Spartak Moscow, ខណៈ Manchester City ឈរកំពូលតារាងពូល F មាន៩ពិន្ទុ ក្រោយឈ្នះ ៣ប្រកួតជាប់គ្នា និង Tottenham ក៍ឈរកំពូលតារាងជា​មួយក្រុម Real Madrid មាន ៧ពិន្ទុដូចគ្នា។

យ៉ាងណាវិញ នៅយប់នេះ នៅមានក្រុមអង់គ្លេស ២ក្រុមទៀត ដែលត្រូវលេងរួមមាន Chelsea និង Manchester United ត្រូវប្រកួតទៀត ដែលគេជឿជាក់ថា ក្រុមទាំង២ នេះនឹងទទួលបានលទ្ធផលល្អ ដូចក្រុម​ ៣ខាងលើនេះ។

មតិយោបល់