UN: ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ (UNHCR) បាននិយាយថា ប្រជាជនអ៊ីរ៉ាក់ជាង ១៤.០០០ នាក់ ត្រូវបាន ជម្លៀសខ្លួនចេញពីផ្ទះរបស់ពួកគេ និងបានចុះបញ្ជីនៅក្នុងជុំរំ បន្ទាប់ពីមានការវាយប្រហារជាថ្មីមួយដោយកងកម្លាំង សន្តិសុខអ៊ីរ៉ាក់ប្រឆាំងនឹង Da’esh ឬរដ្ឋអ៊ីស្លាម (IS) នៅភាគអាគ្នេយ៍ទីក្រុង Mosul ចាប់តាំងពីចុងខែមីនាឆ្នាំនេះ។ នេះបើយោតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦។
លោក Stephane Dujarric អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ បាននិយាយថា «មិនមានផ្លូវ ដែលមានសុវត្ថិភាព សម្រាប់ប្រជាជន ដែលផ្លាស់ប្តូរទីលំ (IDP) ក្នុងការគេចចេញពីអំពើហិង្សានោះទេ ហើយគ្រួសារជាច្រើនបានប្រើផ្លូវលំ នៅពេលយប់ដើម្បីឆ្លងកាត់តំបន់ ដែលមាន គ្រោះថ្នាក់ ដែលមកទល់ពេលនេះ មិនទាន់មានសេចក្តីរាយការណ៍ទេថា ប្រជាជនដែលផ្លាស់លំនៅទាំងនោះ ត្រូវបានជាប់ ឬរងរបួស និងស្លាប់ ក្នុងចម្ការមីនយ៉ាងណាទ្បើយ សម្រាប់មធ្យោបាយធ្វើដំណើរ ដើម្បីសុវត្ថិភាពរបស់ពួកគេ»៕
មតិយោបល់