ភ្នំពេញៈ ក្នុងដំណើរបំពេញមកទស្សនកិច្ចជាផ្លូវការនៅកម្ពុជា រយៈពេល៣ថ្ងៃនេះ នៅព្រឹកទី១៥ ខែមិថុនា ឆ្នាំ២០១៦នេះ លោក ត្រាន់ ដាយ ខ្វាង (Tran Dai Quang) ប្រធានាធបិតីថ្មីរបស់វៀតណាម នឹងចូលបង្គំគាល់ព្រះមហាក្សត្រកម្ពុជា ហើយបន្តជួបជាមួយសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា។
ដោយឡែកនៅរសៀលថ្ងៃដដែលលោក ត្រាន់ ដាយខ្វាង នឹងជួបសម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ។
គួរបញ្ជាក់ផងដែរថាលោក ត្រាន់ ដាយ ខ្វាង (Tran Dai Quang) ប្រធានាធិបតីថ្មីរបស់វៀតណាម បានមកដល់ប្រទេសកម្ពុជា នៅម៉ោងជាង៤រសៀល ថ្ងៃទី១៤ ខែមិថុនានេះ ដើម្បីធ្វើទស្សនកិច្ចនៅកម្ពុជារយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ដល់១៦ ខែមិថុនា បន្ទាប់ពីលោកបានឡើងកាន់តំណែងផ្លូវការ។
អំឡុងទស្សនកិច្ច ក្រៅពីនោះ ចូលបង្គំគាល់ព្រះមហាក្សត្រ និងជួបថ្នាក់ដឹកនាំកម្ពុជា លោក ដាយខ្វាង ក៏ថ្វាយបង្គំ សម្តេចសង្ឃរាជ ទេពវង្ស និងសម្តេចសង្ឃរាជ បួរ គ្រី ផងដែរ៕
មតិយោបល់