ចិនៈ កងទ័ពអាកាសរំដោះប្រជាជនចិន បានប្រកាសកាលពីថ្ងៃពុធថា យន្តហោះចម្បាំង Su-35 របស់ខ្លួន ត្រូវបានបញ្ជូនចេញក្រៅ សម្រាប់បេសកកម្មល្បាតរួមមួយ នៅសមុទ្រចិនខាងត្បូង។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨។
តាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយ ដោយក្រុមមន្ត្រីក្រុងប៉េកាំង បាននិយាយថា ការដាក់ពង្រាយនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង របស់កងទ័ពអាកាស ដើម្បីប្រុងជើងការប្រយុទ្ធក្រោមលក្ខខណ្ឌណាមួយ ដោយសមយុទ្ធនេះ ក៏ត្រូវបានគេរំពឹងថា នឹងបង្កើនសមត្ថភាពរបស់យន្តហោះចម្បាំង តាមរយៈការហោះផ្លូវឆ្ងាយ ឬខ្ពស់ជាងមុន។
យ៉ាងណាមិញក្រុមមន្រ្តី មិនបានបញ្ជាក់អំពីចំនួនយន្តហោះចម្បាំង ដែលបានចូលរួម នៅក្នុងសមយុទ្ធនេះនោះទេ៕
មតិយោបល់