ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

តួកគីនឹងផ្អាកអនុសញ្ញាអឺរ៉ុប ស្ដីពីសិទ្ធិមនុស្ស អំទ្បុងពេលដាក់រដ្ឋក្នុងភាពអាសន្ន

តួកគីៈ បើតាមឧបនាយករដ្ឋមន្រ្តី នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា តួកគីនឹងផ្អាកអនុសញ្ញាអឺរ៉ុប ស្ដីពីសិទ្ធិមនុស្សក្នុងគ្រាដែលខ្លួនដាក់រដ្ឋក្នុងភាពអាសន្ន ក្រោយកិច្ចបន្តស្វែងរកជនផ្សំគំនិត ធ្វើរដ្ឋប្រហារយោធាបរាជ័យ កាលពីសប្តាហ៍មុន។ នេះបើយោងតាមរយៈ សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦។

” ការផ្អាកអនុសញ្ញាអឺរ៉ុបស្តីពីសិទ្ធិមនុស្សនេះ គឺមិនចង់ឲ្យប្រទេសមានបញ្ហា ជាមួយកាតព្វកិច្ចអន្តរជាតិ របស់ខ្លួន អំទ្បុងពេលដាក់រដ្ឋក្នុងភាពអាសន្ន និងដើម្បីងាយស្រួលក្នុងការតាមចាប់ជនក្បត់ បន្ទាប់ពីការប៉ុនប៉ងធ្វើរដ្ឋប្រហារយោធាបរាជ័យនោះ” នេះបើតាមការថ្លែងរបស់ឧបនាយករដ្ឋមន្រ្តីលោក Numan Kurtulmus ។

គួរបញ្ជាក់ដែរថា ក្រោយការធ្វើរដ្ឋប្រហារបរាជ័យកាលពីថ្ងៃសៅរ៍ មនុស្សជាង ៩០០០នាក់ត្រូវបានចាប់ខ្លួន កំពុងប្រឈមមុខនឹង ការសម្រេចចិត្តរបស់តុលាការ នេះបើយោងតាមលោកប្រធានាធិបតី Erdogan ៕

មតិយោបល់