ថៃៈ ប៉ូលិសក្រុងបាងកក បានចាប់ខ្លួនបុរសម្នាក់ និងរឹបអូសយកស្មាតហ្វូនចិនជាច្រើនគ្រឿង ដែលបានរត់គេចពន្ធដោយមានតម្លៃប្រមាណ ៣០ លានបាត នៅក្នុងសង្កាត់ Pathumwan ក្រុងបាងកក ។ នេះបើយោងតាមរយៈ សារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧។
ប្រធានប៉ូលិសក្រុងបាងកក លោក Sanit Mahathavorn បាននិយាយថា ជនល្មើសឈ្មោះ Paisan Jan-ubol អាយុ ៤១ ឆ្នាំ ត្រូវបានចាប់ខ្លួន បន្ទាប់ពីប៉ូលិសឆែករកឃើញថា គាត់បានរត់ពន្ធទូរស័ព្ទចិនប្រមាណ ៣.០០០គ្រឿង និងឧបករណ៍បន្លាស់ ៨.០០០គ្រឿង នៅតំបន់ Pathumwan ។ ទូរស័ព្ទទាំងនោះ រួមមាន iPhone និង Samsung ។
មន្រ្តីប៉ូលិសក្នុងតំបន់បានឲ្យដឹងថា តំបន់ Pathumwan ជាមជ្ឈមណ្ឌលផ្សារទំនើបមួយ ដែលសម្បូរទៅដោយផលិត
ផលក្លែងក្លាយ ហើយនៅប្រតិបត្ដិការបោសម្អាររបស់មន្រ្តីប៉ូលិស បានរឹបទូរស័ព្ទជាង ៨០.០០០ គ្រឿង ពីអ្នកលក់ដូរនៅទីនោះ៕
មតិយោបល់