ព័ត៌មានអន្តរជាតិ

យន្តហោះគ្មានមនុស្សបើក ​ដើរ​ដោយ​ថាមពលព្រះអាទិត្យ​របស់​ចិន សាកល្បង​បាញ់​មី​ស៊ី​ល​ក្បែរ​លំហ​អាកាស​

ចិនៈ ​ក្រុងប៉េកាំងនាពេលថ្មីៗនេះ ​បានបញ្ចប់​ការធ្វើ​តេស្ត​នៃ​យន្តហោះ​គ្មាន​មនុស្ស​បើក ដើរ​ដោយ​ថាមពលព្រះអាទិត្យ ដែលមាន​សមត្ថភាព​ហោះហើរបាន ១៥ ម៉ោង ជាមួយនឹងរយៈកម្ពស់​​ខ្ពស់​ ២០ គីឡូម៉ែត្រ​ពីលើ​នីវ៉ូ​សមុទ្រ រួមទាំង​អាច​បាញ់​មី​ស៊ី​លបាន​ផងដែរ​។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨។​

កាលពី​ថ្ងៃចន្ទ​កាសែត People’s Daily បាន​រាយការណ៍​ថា កងទ័ព​រំដោះប្រជាជន​ចិន​ បានធ្វើតេស្តយន្តហោះ​ដ្រូ​ន CH-4 Rainbow ​នៅក្នុង​លក្ខខណ្ឌ​អាកាសធាតុ​ត្រជាក់​ខ្លាំង​ ជាមួយការ​បាញ់សាកល្បង​គ្រាប់​ពិតរយៈពេល ៦ថ្ងៃ។

យន្តហោះដ្រូ​ន CH-4 អាចធ្វើ​ការវាយប្រហារ​តាមផ្លូវ​អាកាសយ៉ាងមាន​ប្រសិទ្ធភាព​ទៅលើ​គោលដៅឆ្ងាយៗជា​ច្រើន ជាមួយនឹងល្បឿនប្រតិកម្មដ៏លឿន​ ដែលវា​អាច​បាញ់​គ្រាប់បែក​ចង្កោម​ទម្ងន់ ៥០ គីឡូក្រាម និង​បាញ់​មី​ស៊ី​ល​​ផងដែរ​៕

មតិយោបល់