អ៊ីរ៉ង់ៈ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ កាលពីថ្ងៃច័ន្ទ បានរិះគន់សហគមន៍អឺរ៉ុប ចំពោះវិធានការយឺតយ៉ាវរបស់ពួកគេ ដើម្បីជួយសង្គ្រោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរអន្តរជាតិអ៊ីរ៉ង់ឆ្នាំ ២០១៥។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨។
ដោយលោក Mohammad Javad Zarif ត្រូវបានដកស្រង់សម្តី ដោយសារព័ត៌មាន Press TV និយាយថា «ជនជាតិអឺរ៉ុប កំពុងធ្វើសកម្មភាពយឺតៗ ក្នុងការបំពេញនូវការប្តេជ្ញាចិត្តរបស់ពួកគេ ដើម្បីរក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលគេស្គាល់ជាទូទៅថា ជាផែនការរួមរួមគ្នា ឬហៅកាត់ JCPOA»។
ក្នុងនោះលោក Zarif បាននិយាយថា «យើង នឹងមិនរង់ចាំពួកគេទេ លុះត្រាតែពួកគេអនុវត្ត ជំហានជាក់ស្តែង»។
ខណៈរូបលោក បានសង្កត់ធ្ងន់ថា ប្រទេសអ៊ីរ៉ង់មានជម្រើសជាច្រើន ដើម្បីដោះស្រាយជាមួយការដកខ្លួនចេញពី JCPOA របស់អាមេរិក ហើយនឹងពិចារណាលើពួកគេ ដោយផ្អែកលើផលប្រយោជន៍ជាតិរបស់ខ្លួន៕
មតិយោបល់