បរទេសៈ អ្នកសង្កេតការណ៍នយោបាយអ៊ុយក្រែនលោក Rostislav Ishchenko បានពិចារណាទៅលើផលប៉ះពាល់ នៃគោលនយោបាយផលិតអាវុធថ្មីរបស់អាមេរិក ស្តីពីសារធាតុនុយក្លេអ៊ែរឆ្នាំ ២០១៨ ដែលបានចេញផ្សាយកាលពីដើមខែនេះ បានពន្យល់ថា អាមេរិក កំពុងបាត់បង់ឧត្តមនុភាពភូមិសាស្ត្រនយោបាយសកលលោក។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨។
លោក Ishchenko បាននិយាយថា វាហាក់ដូចជាមិនមានអ្វីអស្ចារ្យនោះទេ អំពីគោលនយោបាយថ្មីនេះ បន្ទាប់ពីរដ្ឋាភិបាលអាមេរិក បានលើកទ្បើងថា រុស្ស៊ីកំពុងតែបង្កើនសមត្ថភាពកងកម្លាំង និងធ្វើទំនើបកម្មអាវុធនុយក្លេអ៊ែររបស់ខ្លួន ក្នុងពេលតែមួយ ខណៈអះអាងថា រឿងមួយនេះ ក៏កំពុងតែកើតមានឡើងដូចគ្នានៅក្នុងប្រទេសចិនផងដែរ»។
លោកបន្ថែមថា នៅពេលដែលប្រទេសទាំងពីរ (រុស្ស៊ី-ចិន) ត្រូវបានក្រុងវ៉ាស៊ីនតោន ដាក់ឈ្មោះជាប្រទេសគំរាមកំហែងចម្បង លំដាប់ពិភពលោករបស់ខ្លួន នៅក្នុងយុទ្ធសាស្រ្តសន្តិសុខជាតិថ្មីនេះ វាគ្រាន់តែជារឿងធម្មតាប៉ុណ្ណោះ សម្រាប់អាមេរិក ដែលចង់ប្រតិកម្មទៅនឹងទីក្រុងម៉ូស្គូ ក៏ដូចជាមហាអំណាចសេដ្ឋកិច្ច និងយោធាដែលរីកលូតលាស់របស់ទីក្រុងប៉េកាំង ព្រមទាំងជំហរអន្ដរជាតិរបស់អាមេរិក ដែលចង់ភ្ជាប់មកជាមួយគោលនយោបាយថ្មីនោះ»៕
មតិយោបល់