ព័ត៌មានអន្តរជាតិ

អាមេរិក ផ្គត់ផ្គង់គ្រាប់រំសេវដល់សកម្មភាពកងកម្លាំងតួកគី នៅស៊ីរី ស្ដែងឲ្យឃើញពីចេតនាគាំទ្រ

អាមេរិកៈ កាលពីថ្ងៃច័ន្ទរដ្ឋមន្រ្តីក្រសួងការពារជាតិ លោក Mark Esper បាននិយាយថា អាមេរិក នឹងមិនផ្តល់ការគាំទ្រតាមអាកាសដល់ប្រទេសតួកគី សម្រាប់ការវាយដណ្ដើម តំបន់សេសសល់ក្នុងខេត្តរបស់ប្រទេសស៊ីរីនោះទេ។ នេះបើយោងតាមសារណ័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០។

ប៉ុន្តែអ្នកតំណាងពិសេសរបស់អាមេរិក ប្រចាំនៅស៊ីរី លោក James Jeffrey បាននិយាយថា អាមេរិក មានបំណងគាំទ្រ ប្រតិបត្តិការរបស់យោធាតួកគី នៅខេត្ត Idlib តាមរយៈការផ្គត់ផ្គង់គ្រាប់រំសេវ និងជំនួយមនុស្សធម៌។

ការថ្លែងរបស់លោក ត្រូវបានដកស្រង់សម្តី ដោយអ្នកយកព័ត៌មាន Reuters នៅទីក្រុង Hatay កាលពីថ្ងៃអង្គារថា «យើងមានឆន្ទៈ សម្រាប់ការផ្តល់ឲ្យពួកគេ ជាក់ស្ដែងដូចជាឧទាហរណ៍ស្រាប់ ដែលលោកប្រធានាធិបតី ត្រាំ ធ្លាប់បានលើកឡើង ទាក់ទងនឹងគ្រាប់រំសេវ»។

ក្នុងនោះលោក Jeffrey បានបន្ថែមថា «តួកគី គឺជាសម្ព័ន្ធមិត្តរបស់ណាតូ ហើយយើង មានកម្មវិធីលក់អាវុធយោធាបរទេសដ៏ធំមួយ ដែលភាគច្រើន គឺជាឧបករណ៍យោធារបស់អាមេរិក។ យើងនឹងធ្វើឱ្យប្រាកដថា ឧបករណ៍ទាំងនោះ បានត្រៀមរួចរាល់ និងអាចប្រើការបាន» ៕

មតិយោបល់