ព័ត៌មានអន្តរជាតិ

នាវាផ្ទុកយន្តហោះចម្បាំងអាមេរិក USS នឹងធ្វើសមយុទ្ធអម ជាមួយនាវាដឹកយន្តហោះចម្បាំងរ៉ូម៉ានី នៅសមុទ្រខ្មៅ

រ៉ូម៉ានីៈ នាវាផ្ទុកយន្តហោះចម្បាំង USS Fort McHenry បានមកដល់កំពង់ផែ Constanta នៃប្រទេសរ៉ូម៉ានីហើយ សម្រាប់រយៈពេលបីថ្ងៃ ដើម្បីធ្វើសមយុទ្ធរួមគ្នា ជាមួយនាវាដឹកយន្តហោះចម្បាំងរូម៉ានី នៅក្នុងដែនទឹកអន្តរជាតិ នៃសមុទ្រខ្មៅ នាថ្ងៃទី ១០ ខែមករាខាងមុខ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩។

នៅថ្ងៃទី ៧ និងទី ១០ ខែមករា នាវា USS Fort McHenry (LSD-43) គឺមានវត្តមាននៅកំពង់ផែ Constanta នៅក្នុងដំណើរទស្សនកិច្ចនោះ ហើយនឹងត្រូវឈរជើងនៅលើចំណតយានដឹកអ្នកដំណើរ រយៈពេល ៣ ថ្ងៃ បន្ទាប់ពីចាកចេញពីកំពង់ផែ នៅថ្ងៃព្រហស្បតិ៍ខាងមុខ។

ពាក់ព័ន្ធនឹងបញ្ហានេះ មន្ត្រីជាន់ខ្ពស់រ៉ូម៉ានី បានកត់សម្គាល់ថា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនោះ អ្នកតំណាងរបស់នាវាអាមេរិក នឹងជួបជាមួយបញ្ជាកងនាវារ៉ូម៉ានី ហើយកងវរសេនាតូចមកពីកងម៉ារីនលេខ ៣០៧ នឹងធ្វើទស្សនកិច្ចលើនាវាអាមេរិក៕

មតិយោបល់