UN: រដ្ឋាភិបាលក្រុងព្យុងយ៉ាង កាលពីថ្ងៃព្រហស្បតិ៍ បានចោទប្រកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូតឺរ៉េស ថាជាអាយ៉ងរបស់អាមេរិក ដែលចាំតែអនុវត្តតាមគោលនបាយក្រុងវ៉ាស៊ីនតោន។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨។
ការចោទប្រកាន់នេះ បានកើតទ្បើងបន្ទាប់ពីប្រមុខអង្គការសហប្រជាជាតិ បានថ្លែងនៅក្នុងសន្និសីទមួយ នៅទីក្រុងមូនិច កាលពីសប្តាហ៍មុនថា ទណ្ឌកម្មពិតជាចាំបាច់បំផុត ក្នុងការដាក់សម្ពាធលើរដ្ឋាភិបាលកូរ៉េខាងជើង។
ដោយលោក ហ្គូតឺរ៉េស បានលើកសរសើរពីក្រុមប្រឹក្សាសន្តិសុខខ្លួន ចំពោះភាពជោគជ័យ ជុំវិញទណ្ឌកម្ម ដើម្បីដាក់សម្ពាធលើទីក្រុងព្យុងយ៉ាង។
ពាក់ព័ន្ធនឹងបញ្ហានេះ កូរ៉េខាងជើង បាននិយាយថា «វាគ្មានអ្វីអស្ចារ្យទ្បើយ ខណៈទាំងនេះ វាគ្រាន់តែគឺជារឿងដ៏គួរឲ្យអាម៉ាស់ និងមិនសមហេតុផលប៉ុណ្ណោះ ចំពោះភារកិច្ចរបស់លោកជាប្រមុខ UN ដែលចាំតែអនុវត្តតាមអាមេរិកនោះ៕

មតិយោបល់